ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ពី​បទ​ហិ.ង្សា ចេញ​មក​វិញ​ក្លាយជា​ចោរប្ល.ន់

2 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ ជនខិលខូច​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តពោធិ៍សាត់​អស់​រយៈពេល​៣​ឆ្នាំ ពី​បទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស លុះ​ពេល​ចេញ​មក​វិញ មិន​ត្រឹមតែ​មិន​រាងចាល​កែប្រែ​ខ្លួន​ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​០៧​ឆ្នាំ​ហើយ​ដែរ ។ មិនតែប៉ុណ្ណោះ បាន​បន្ត​ធ្វើ​ជា​ចោរប្លន់ ហើយ​បាន​នាំ​បក្ខពួក​៥​នាក់​ទៀត​ទៅ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​បុរស​ម្នាក់ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែក​រយះ​ក្បាល​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​យក​ម៉ូតូ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​ជន​រង​គ្រោះ​ស្រែក​ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​មក​ជួយ​ទាន់ ហើយ​៥​ថ្ងៃ​ក្រោយមក​ជន​នោះ​ក៏​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ចាប់​បាន ចំណែក​បក្ខពួក​៥​នាក់​ទៀត​កំពុង​គេចខ្លួន​នៅឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ ជឿន រស្មី ហៅ​ម៉ី​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​បក្ខពួក​៥​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ខណៈនោះ​នគរបាល​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង ម៉ាក SUZUKI NEX ពណ៌​ស ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1L-9972 និង​កាំបិត​ផ្កា​ក់​ដង​ឈើ ០១​ដើម ហើយ​វត្ថុ​តាង​ខាងលើ​នេះ​គឺជា​របស់​ជនសង្ស័យ ។

ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ ប៉ិច សារី ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​ភូមិ​ជោ​ទ្រា​ជ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល រង​របួស​បែកក្បាល​ធ្ងន់​ត្រូវ​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​ដេរ​ចំនួន​១៥​ថ្នេរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ធ្វើការ​រោងចក្រ​ហើយ​មិន​បាន​ទៅ​ផ្ទះ​ទេ គឺ​បាន​ឆ្លៀត​ចូល​ទៅ​លេង​ផ្ទះ​ម្ដាយបង្កើត​ស្ថិត​នៅ​ក្នុងភូមិ​អង្គ​រមាស ឃុំ​ម្កាក់ ស្រុក​អង្គស្នួល លុះ​ពេល​ទៅ​ដល់​បាន​ជួប​ជជែក​គ្នា​លេង​ជាមួយ​ម្ដាយ និង​បងប្អូន ។ ក្រោយមក​បាន​ផឹក​ស្រាស ជាមួយ​ប្អូនប្រុស ហើយ​បន្ទាប់​ពី​ផឹក​អស់​ស្រា​អស់​២​លី​ត្រ ទើប​ឈប់​ផឹក​រួច​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្ដាយ​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ឃើញ​ជនសង្ស័យ​និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ ។

ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​វ៉ា​ជែង​ជន​រង​គ្រោះ​ហួស​ទៅ​មុខ​បាន​ប្រហែល​០៥​ម៉ែត្រ ក៏​បាន​បត់​ត្រលប់​មក​ក្រោយ​វិញ ហើយ​បាន​ឈប់​ស្ទាក់​មុខ​ម៉ូតូ​បុរស​រង​គ្រោះ រួច​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ​របស់​ខ្លួន ធ្វើ​សកម្មភាព​កាប់​ក្បាល​ជន​រង​គ្រោះ​១​កាំបិត​ផ្កា​ក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បម្រុង​លើ​ម៉ូតូ​របស់​បុរស​រង​គ្រោះ​ជិះ​គេចខ្លួន ប៉ុន្តែ​បុរស​រង​គ្រោះ​ស្រែ​កថា​«​ចោរ​ៗ ចោរប្លន់​ម៉ូតូ​ខ្ញុំ​ហើយ​» ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ដល់​ប្រជាពលរដ្ឋ​ចេញ​ទៅ​ជួយ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​សំដៅ​ទៅ​ផ្លូវជាតិ​លេខ​៥១​បាត់​ស្រមោល ។​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ម្កាក់ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​បុរស​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ម្កាក់​ដើម្បី​ព្យាបាល​របួស ប៉ុន្ដែ​ដោយ​តែ​របួសធ្ងន់​ធរ​ពេក ទើប​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទី​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​វិញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា លុះដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ដោយ​មាន​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។ លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អប​សាលាដំបូង​ខេត្តកណ្ដាល​។

លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ដឹកនាំ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ព្រេ​ជ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចាន់​តា​សែន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ។ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជឿន រស្មី ហៅ​មុ​ី រួម​ទាំង​វត្ថុ​តាង​នៅ​ភូមិ​ព្រៃ​ទាន់ ឃុំ​ចាន់​តា​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​បាន​បញ្ជាក់​ថា បន្ទាប់​មក​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយនៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ ខាងលើ​មិន​ឆ្លើយ​សារភាព​ពី​សកម្មភាព​ដែល​បាន​កាប់​ប្លន់​ជន​រង​គ្រោះ​ឡើយ ។ ប៉ុន្តែ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តពោធិ៍សាត់​រយៈពេល​០៣​ឆ្នាំ ក្នុង​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៦ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ហើយ​ក៏​កំពុង​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​រយៈពេល​០៧​ឆ្នាំ​ហើយ​ដែរ ៕​