ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ជំនន់ទឹក​ទន្លេ​​មេគង្គ​​​បានផ្តើមឡើង​​ ហើយអាជ្ញាធរ​​ និងប្រជា​ពលរដ្ឋ​ត្រូវបង្កើន​​​ការប្រុងប្រយ័ត្ន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​​មានប្រសាសន៍​ថា ​ទឹកជំនន់​ទឹកទន្លេ​មេគង្គ​បានចាប់​ផ្តើម​​​ឡើង​ ហើយ​​​​ពិសេស​ខេត្ត​នៅភាគខាង​លើដូចជា​ខេត្តស្ទឹង​ត្រែង ក្រចេះ និង​​កំពង់ចាម ។ ប្រសាសន៍​ថ្លែង​របស់​សម្តេច​យ៉ាង​ដូច្នេះធ្វើឡើង​នៅ​ព្រឹក​នេះ​​ទី​​១១ សីហា ​២០១១ ​​ក្នុង​ឱកាសដែល​

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​​មានប្រសាសន៍​ថា ​ទឹកជំនន់​ទឹកទន្លេ​មេគង្គ​បានចាប់​ផ្តើម​​​ឡើង​ ហើយ​​​​ពិសេស​ខេត្ត​នៅភាគខាង​លើដូចជា​ខេត្តស្ទឹង​ត្រែង ក្រចេះ និង​​កំពង់ចាម ។ ប្រសាសន៍​ថ្លែង​របស់​សម្តេច​យ៉ាង​ដូច្នេះធ្វើឡើង​នៅ​ព្រឹក​នេះ​​ទី​​១១ សីហា ​២០១១ ​​ក្នុង​ឱកាសដែល​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​​និង​លោកជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។ អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​​ប្រគល់សញ្ញា​ប័ត្រ​ជាន់ខ្ពស់​​ដល់​និស្សិត​​នៃសាកលវិទ្យា​ល័យ​​​ធនធាន​មនុស្ស​​ចំនួន​​១.៥១៩​នាក់ ដែល​​​ទើប​តែ​បញ្ចប់ការ​សិក្សា​​ថ្មីៗ​នេះ​។

អញ្ជើញ​ចូលរួមក្នុង​​ពិធីនេះ​ផងដែរ មាន​សិស្ស-និស្សិត​​​ មន្ត្រីរាជការ ​អង្គការ​ជាតិ​-អន្តរ​ជាតិ និង​តំណាង​​ស្ថានទូត​នានា​ប្រចាំ​​​នៅព្រះរាជា​ណាចក្រ​កម្ពុជា​​​។ ព័ត៌​មានលម្អិតនឹងផ្សាយ​ជូន​នៅពេលក្រោយ​ និង​នៅលើទំព័រកាសែត​កោះ​សន្តិភាព ៕