ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​បាន​​​ចាត់ចែង​ឱ្យ​អាជីវករ​លក់​បន្លែ​-ផ្លែ​ឈើ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ទៅ​លក់​​នៅ​អតីត​ម៉ុង​ឌី​យ៉ា​ល់​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អាជីវករ​ចំនួន​២១១​តូប​ បាន​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​A៥​ ហៅ​ផ្សារ«​នាគ​មាស» សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌ​ទូល​គោក បាន​យកចិត្តទុកដាក់​ចាត់ចែង​រៀបចំ​ឱ្យ​អាជីវករ​ទាំងអស់​ទៅ​លក់ដូរ​នៅដី​វាល​ ​អតីត​ម៉ុង​ឌី​យ៉ា​ល់ ដែល​ស្ថិត​នៅ​ខាងជើង​នៃ​ទីតាំង​ផ្សារ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ ។

ការ​រៀបចំឱ្យ​​អាជីវករ​ទៅ​លក់ដូរ​នេះ ​ដើម្បី​ជួយ​សម្រួល​ឱ្យ​អាជីវករ​បាន​លក់ដូរ​ ដោយ​មាន​របៀបរាបរយ និង​សម្រួល​ដល់​ការ​ខ្វះខាត​របស់​អាជីវករ​រង​គ្រោះ ខណៈ​ពេល​ដែរ​ផ្សារ​ត្រូវ​បាន​គេ​រុះរើ​ធ្វើការ​ជួសជុល ​និង​សាងសង់​ឡើង​វិញ​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩
​ខែសីហា​ ឆ្នាំ​២០២៦ នេះ​ លោក​ជា ​ពិសី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ ក៏​បាន​ចុះ​ទៅ​មើល​ទីតាំង​ និង​រៀបចំ​វាស់​វែង​ឱ្យ​បងប្អូន​អាជីវករ​បាន​ដំណើរការ​លក់ដូរ​ឡើង​វិញ ​។

លោក​ជា​ ពិសី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​បាន​ជួប​អាជីវករ លោកក៏បាន​ចូលរួម​សោកស្តាយ ​ដែល​បងប្អូន​រង​គ្រោះ​​ដោយ​អគ្គិភ័យ​នេះ​​ ។​ បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ​នេះ លោក​ចុះ​មក​ផ្ទាល់ ហើយ​លោក​សុខ​ ពេញ​វុ​ធ អភិបាលរង​រាជធានី
​ភ្នំ​ពេញ​ចុះ​មក ដឹកនាំ​កម្លាំង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​តែ​ដោយសារ​តែ​ជាតិ​ស្នោ​, កុង​ប្លា​កេ និង​តូប សង់​ជាប់​ៗ​គ្នា​ភ្លើង​ឆេះ​លឿន យើង​ពុំ​អាច​ទប់ស្កាត់​បាន​ទាន់​ពេល​ ។

លោក​អភិបាល​ខណ្ឌ​ក៏បាន​អោយ​ដឹង​ទៀត​ថា ដើម្បី​អោយ​បងប្អូន​បាន​លក់ដូរ​ឡើង​វិញ​បាន​ស្រួល ​និង​ជួយ​សម្រួល​ដល់​បងប្អូន​រង​គ្រោះ​,​លោក​អភិបាល​រាជធានី​ភ្នំពេញ​​បាន​គិតគូរ​យ៉ាង​ខ្លាំង ហើយ​បាន​ទាក់ទង​អោយ​ម្ចាស់​ផ្សារ​ចាត់ចែង​ខ្ចី​ទីតាំង​អតីត​ម៉ុង
​ឌី​យ៉ា​ល់​នេះ​ រៀបចំ​អោយ​បងប្អូន​លក់ដូរ​បណ្តោះអាសន្ន​ ទំ​រាំ​ទីតាំង​ចាស់​ត្រូវ​រុះរើ​សាងសង់​ឡើង​វិញ​ ។

​នៅ​ក្នុង​ការ​រៀបចំ​ទីតាំង​ថ្មី​បណ្តោះអាសន្ន​នោះ​ អភិបាល​ខណ្ឌក៏បាន​បញ្ជាក់ថា រៀបចំ​តាម​ប្លង់​ចាស់ដដែល ដោយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​កន្លែង​ណា គឺ​លក់​នៅ​កន្លែង​នោះ​ដ​ដែរ ​។ ​ទន្ទឹម​នឹង​នោះ​ អាជីវករ​រង​គ្រោះ ក៏​បាន​ត្រេកអរ​រីករាយ ដោយ​ទទួលយក​កន្លែង​លក់ដូរ​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​ ៕