ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈមបញ្ហាគ្រោះរាំងស្ងួតជិត១ខែ ស្រូវប្រជាពលរដ្ឋរាប់​សិប​ហិកតានៅខេត្តកំពង់ស្ពឺ កំពុងត្រូវការទឹកស្រោច​ជាបន្ទាន់

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​គ្រោះ​រាំង​ស្ងួត មិន​មាន​ភ្លៀង​ធ្លាក់​ប្រមាណ​ជិត​១​ខែ​មក​ហើយ​នោះ ស្រូវ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ហិ​កតា កំពុង​តែ​ជួប​ប្រទះ​នូវការ​ក្រៀម​ស្វិត​បណ្តើរ​ៗ​​ហើយ ដោយត្រូវការ​ទឹក​ ដើម្បី​ស្រោចស្រព​ជា​បន្ទាន់​នោះ​។

ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦​ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដំណាំ​ស្រូវ ដែល​ទទួល​រង​ផល​ប៉ះពាល់​គ្រោះ​រាំង​ស្ងួត និង​បាន​ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ដើម្បី​បូមទឹក​សង្គ្រោះ ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ដែល​មាន​ផ្ទៃដី​ចំនួន​៣០​ហិ​កតា និង​មួយ​ទីតាំង​ទៀត​នៅ​ក្នុងភូមិ​គក និង​ភូមិ​ដក់ពរ ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ដែល​មាន​ផ្ទៃដី​ចំនួន​៤៦​ហិ​កតា និង​ភូមិ​ព្រៃ​ទួល ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ដែល​មាន​ផ្ទៃដី​ចំនួន​៦០​ហិ​កតា និង​មានការ​ចូលរួម​ពី​មន្ត្រី​កសិកម្ម​ឃុំ និង​លោក​មេ​ភូមិ​ផង
​ដែរ​។

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​លើ​ស្ថានភាព​ស្រែ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នោះ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ស្ពឺ ក៏​បាន​ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត​មាន​ដូច​ជា៖​ ក្នុង​ភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​ចំនួន
​(៣​ប៊ីដុង​) ​ស្មើនឹង​៩០​លី​ត្រ និង​នៅ​ក្នុងភូមិ​គក និង​ភូមិ​ដក់ពរ ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី​ចំនួន​៣​ប៊ីដុង ស្មើនឹង​៩០​លី​ត្រ​ផង
​ដែរ​​៕ ​