ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្រវឹងស្រា ​បង​ទា.ញ​កាំ.បិត​ផ្គា.ក់​ប្រុង​កា.ប់​ប្អូន ម្តាយទ្រាំលែងបាន ​ប្តឹង​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ម្តាយ ខណៈ​ដែល​បុរស​រូប​នោះ​សង្ស័យ​ស្រវឹងស្រា​ ហើយ​ទាញ​យក​កាំបិត​ផ្គាក់​ប្រុង​កាប់​ប្អូនប្រុស​បង្កើត សំណាងល្អ​ រត់គេច​ទាន់ មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ទេ ។

ករណី​ហិង្សា​ក្នុង​គ្រួសារ​ទាញ​កាំបិត​ផ្គាក់​ប្រុង​កាប់​ប្អូនប្រុស​បង្កើត បង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨​ និង​៣៨​នាទី​យប់​ថ្ងៃ​ទី​២៧ ​សីហា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ស្នោរ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​២៧ ខែសីហា មាន​ប្រជាពលរដ្ឋ ឈ្មោះ ប្រាក់ ចាន់​សុខ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ បានខលទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​១២៩២ អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ (HoteLine)1292 បាន​រាយការណ៍ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ស្ថិត​នៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

ក្រោយ​ពី​ទទួល​បានការ​រាយការណ៍​រួច​ភ្លាម​ៗ​នោះ នៅ​វេលា​ម៉ោ​៨​ និង​៥៥​នាទី ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ចុះ​ទៅ​ដល់ទី​តាំងកើត​ហេតុ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ ដោយ​បាន​យក​កាំបិត​ផ្គាក់​គំរាម​ដេញ​កាប់​ប្អូនប្រុស​ប​ង្កើតរបស់​ខ្លួន មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បន្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ហ៊ឹ​ម ច័ន្ទ​សិរី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើ​ពេទ្យ រស់នៅ​ក្នុង​ស្នោរ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​អាវុធហត្ថ​ធ្វើការ ដកហូត​វត្ថុ​តាង​រួម​មាន កាំបិត​ផ្គាក់ ចំនួន​១ដើ​ម​។

បច្ចុប្បន្ន​ ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាងបាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​៕​