ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សហប្រតិបត្តិការនៃ​ការ​រុករក ការ​ជីក​គាស់ និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្តវៀតណាម

12 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​៖ កាលពីរសៀល​ថ្ងៃ​​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ លោក ស៊ុត ខុន អភិបាលខេត្ត​ស្តីទីនៃ​គណៈ​អភិបាល​ខេត្តតាកែវ និង​លោក ឡេ វ៉ា​ន់​ភឿ​ក អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ខេត្ត និង​ជា​ប្រធាន​គណៈប្រតិភូ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ នៃ​ការ​រុករក ការ​ជីក​គាស់ និង​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​ពលី​កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា រវាង​គណៈកម្មការ​ជំនាញ​ខេត្តតាកែវ (​កម្ពុជា​) និង​គណៈកម្មការ​ជំនាញ​ខេត្ត​អាន​យ៉ាង (​វៀតណាម​) សម្រាប់​ដំណាក់កាល XXVI (​រដូវប្រាំង​ឆ្នាំ​២០២៦-២០២៧)​។ ពិធី​ចុះហត្ថលេខា​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ធំ​រដ្ឋបាល​ខេត្តតាកែវ​ ៕