ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្តមណ្ឌលគិរី៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់ចោលអតីតយុទ្ធជន និងគ្រួសារកងទ័ពឡើយ​

12 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មន្នី ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​ដល់​បងប្អូន​អតីត​យុទ្ធ​ជន កងទ័ព និង​ក្រុម​គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​ក្នុង​ខេត្ត​។​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​យ៉ាង​កក់ក្តៅ និង​សេចក្តី​នឹករលឹក​បំផុត​ពី​សំណាក់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង លោក​ជំទាវ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​អតីត​យុទ្ធ​ជន កង​ទ័ព និង​គ្រួសារ​កងទ័ព​ទាំងអស់​ដែល​តែងតែ​ស្ថិត​នៅ​ក្នុង​បេះដូង និង​ជា​អាទិភាព​នៃ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ជា​និច្ច​។

ឯកឧត្តម​អភិបាលខេត្តបាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ វីរភាព និង​គុណូបការៈ​របស់​អតីត​យុទ្ធ​ជន ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ បូជា​កម្លាំងកាយ​ចិត្ត និង​សុខភាព​ផ្ទាល់ខ្លួន​ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​សុខ​សន្តិភាព​ពេញលេញ​ជូន​មាតុភូមិ​។ វីរភាព​ដ៏​ឧត្តុង្គឧត្តម​នេះ គឺជា​គំរូ​ដ៏​ប្រពៃ និង​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ឯកឧត្តម​អភិបាលខេត្តបាន​គូសបញ្ជាក់​ថា អំណោយ​ដែល​បាន​នាំ​យក​មក​ចែក​ជូន​នា​ពេល​នេះ គឺជា​ស្តែង​ឱ្យ​ឃើញ​ពី​កាយវិការ​សប្បុរសធម៌ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ពី​សំណាក់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ដែល​ជា​និច្ចកាល តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​កងទ័ព និង​អតីត​យុទ្ធ​ជន ដោយ​មិន​ទុក​ឱ្យ​បងប្អូន​ណា​ម្នាក់​រស់នៅ​ក្នុង​ការ​បោះបង់​ចោល ឬ​ខ្វះខាត​ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​នោះ​ឡើយ​ ។