កោះហៅនារីម្នាក់ជាអ្នកលក់ខោអាវមានបោះពុម្ភពាក្យ«អសុរោះ» ដោយឱ្យបញ្ឈប់ការលក់ជាបន្ទាន់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសឱ្យបញ្ឈប់ការលក់អាវយឺតមានពាក្យ អសុរោះ ដូចជាពាក្យ «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» ។ល។

ដោយបានការណែនាំពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ
នគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យកំលាំងនគរបាលផែនការងារសន្ដិសុខចុះស្រាវជ្រាវបន្ទាន់ ដោយសហការចុះណែនាំ និងពិនិត្យស្រាវជ្រាវលើទីផ្សារលក់ទំនិញប្រភេទអាវយឺតដែលមានពាក្យថា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» និងពាក្យអសុរោះជាច្រើមទៀត។

បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យនូវពាក្យអសុរោះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងផែនការងារសន្ដិសុខ ខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងរដ្ឋបាលក្រុងច្បារមន អធិការដ្ឋាននគរបាលក្រុងច្បារមន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់រការធំ អ្នកគ្រប់គ្រងផ្សាកំពង់ស្ពឺ បានចុះទៅធ្វើការអប់រំណែនាំ និងបាន
អញ្ជើញម្ចាស់ទំនិញលក់ផលិតផលអាវយឺតឈ្មោះ ហៀង បញ្ញា ជាម្ចាស់ទំនិញអាវយឺតដែលបានផុសលក់តាមបណ្ដាញសង្គមហ្វេសប៊ុក( មានផេកឈ្មោះ Sy Noth) មកធ្វើការណែនាំកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមាន
រំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ ទាំងអស់នេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម ដោយសមត្ថកិច្ចរក
ឃើញអាវយឺតនៅសល់ប្រមាណ១៥អាវ ។ រីឯអាវយឺតមួយចំនួនបានលក់បន្ដឱ្យទៅអ្នកយកទៅលក់បន្ដទៀត និងអ្នកប្រេីផ្ទាល់ផងដែរ ។

ជាចុងក្រោយ សមត្ថកិច្ច បានធ្វើការអំពាវនាវ និងជាការសំណូមពរស្នើសុំដល់បងប្អូនអាជីវករនិងអ្នកទិញអាវយកទៅប្រេីផ្ទាល់មេត្ដាកុំបន្ដលក់ទៅអ្នកផ្សេងទៀតចំពោះអ្នកទិញយកទៅគួរតែកុំប្រើប្រាស់បន្ដទៀតអី ៕

ចែករំលែកព័តមាននេះ