ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ និង​អាជីវករ ​ចាប់​បាន​ចោរ​ម្នាក់​ប្រចាំ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​»​ប្រគល់​ឱ្យ​ប៉េ​អឹម​ចាត់ការ

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​«​លួច​»​ប្រចាំ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ត្រូវ​បាន​កម្លាំង​សន្តិសុខ និង ក្រុម​អាជីវករ​ចាប់​ជាប់​ជាមួយនឹង​វត្ថុ​តាង (​ផ្លែ​ឈើ​) ក្នុង​ដៃ​ផង ប្រគល់​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ចាត់ការ​តាម​នីតិវិធី កាលពី​ល្ងាច​ថ្ងៃ​ទី ២៦ សីហា នៅ​ចំណុច​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ស្ថិត​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

ជនសង្ស័យ​ឈ្មោះ រ៉ា ភេទ​ប្រុស​អាយុ​៣៦​ឆ្កាំ នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អុរ​ចា ក្រុង​បាត់ដំបង​។ ជន​នេះ​ត្រូវ​បាន​សន្តិសុខ និង អាជីវករ​ចំណាំ​មុខ​ច្បាស់​ថា ជា​មុ​ខ​​សញ្ញា​«​លួច​»​ប្រចាំ​ផ្សារ​«​ភូ​យ​ពុ​យ​» តែ​គ្មាន​នរណា​តាម​ទាន់​ឬ​ចាប់​បាន​ម្ដងណា​ទេ ទើបតែ​លួច​ម្ដងនេះ ក៏​ត្រូវ​សន្តិសុខ​ផ្សារ និង អ្នកលក់​ព្រូត​គ្នា​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​។

បើ​តាម​អាជីវករ​ផ្សារ​«​ភូ​ពុ​យ​» បាន​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ​បាន​ជិះ​ម៉ូតូ​ស៊េរី​ថ្មី ចូល​ផ្សារ​«​ភូ​ពុ​យ​» ឆ្វែល​ចុះ ឆ្វែល​ឡើង ក៏​ទៅ​លួច​យក​ផ្លែ​ឈើ​អ្នកលក់​នៅ​ក្នុង​ផ្សារ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្ទើរ​រាល់​លើក ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​យក​របរ​ផ្សេង​ៗ បាន​ជោគជ័យ ព្រោះ​ម្ចាស់​តាម​មិន​ទាន់ មើលឃើញ​តែ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ជន​នេះ​តាម​«​កាមេរ៉ា​សុវត្ថិភាព​»​។ ប៉ុន្តែ​នៅ​ពេល​ចូល​លូច​ផ្លៃ​ឈើ​គេ​លើក​ចុង​ក្រោយ​នេះ ភ្លាត់ស្នៀត​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់​ពេល​ជន​នេះ​លើក​ផ្លែ​ឈើ​មួយ​កេះ​ដាក់​លើ​ម៉ូតូ ក៏​ស្រែក​ឆោឡោ​ផ្អើល​អ្នកផ្សារ និង សន្តិសុខ ដេញ​តាម​ចាប់​ក្របួច​ជាប់ ទាំង​មនុស្ស​ទាំង​ផ្លែ​ឈើ (​វត្ថុ​តាង​) រួច​ប្រគល់​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ចាត់ការ​តាម​នីតិវិធី​។

ក្រោយ​ពី​ទ​ទូល​ជនសង្ស័យ​បាន​ពី​សន្តិសុខ និង អាជីវករ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ដែរ​ថា ពេល​នេះ​ជនសង្ស័យ​បាន​និង​កំពុង​សួរនាំ និង ចាត់ការ​តាម​នីតិវិធី​ហើយ​៕