ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកលក់​បារី​អេ​ឡិច​ត្រូ​និក​ម្នាក់​ ក្រោយ​បង្ក្រា.ប​ក្រុម​យុ​វ័យ​ដែល​ញៀ.ន​ជក់បារី​នេះ

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រោយ​ចុះ​បង្ក្រាប​ក្រុម​យុ​វ័យ​ដែល​ប្រមូលផ្ដុំ​គ្នា​ជក់បារី​អេ​ឡិច​ត្រូ​និក​នេះ​ជា​បន្តបន្ទាប់​កាលពី​ស​ប្ដា​ហ៏​មុន កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​អ្នក​លក់ដុំ​បារី​ដែល​មាន​សារធាតុ​ញៀន​នេះ​ម្នាក់​ទៀត កាលពី​ថ្ងៃ​ទី ២៦ សីហា នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ជា​ប្រភព​ដើម ដែល​នាំ​ឲ្យ​ក្រុម​យុវ​សិស្ស​មួយ​ចំនួន​ប្រមូលផ្ដុំ​គ្នា ជក់​រហូត​ដល់​ញៀន​ភ្លេច​ចូល​សាលា​។

របាយ​ការ​ណ៏​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឬ​មេខ្លោង​លក់​បារី​អេ​ឡិច​ត្រូ​និក​នេះ​ឈ្មោះ វ៉ា​ន់ វ៉ា​ន​ដេ​ត ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ការិយាល័យ​ជំនាញ បាន​ហ​ឲ​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​មាន​៖ ១.​បា​រ៉​អេ​ឡិច​ត្រូ​និក​ម៉ា YOOZ ចំនួន​០៧​ប្រអប់ ដែល​គេ​សង្ស័យ​មាន​សារធាតុ​ញៀន​ប្រភេទ​«​អិ​ច​ស្ដា​ស៊ី​» ២.​ក្បាល​ឧ​បករ​ណ៏​ជក់បារី​អេ​ឡិច​ត្រូ​និក​ម៉ាក NOVA ចំនួន​៤៥​ដើម (​មាន​សារធាតុ​ញៀន អិ​ច​ស្ដា​ស៊ី​) ៣.​ស្លា​ចិន​ចំនួន​០១​កញ្ចប់ (​កំណត់​សារធាតុ​ញៀន​មិន​ទាន់​បាន​) ៤.​បារី​អេ​ឡិច​ត្រូ​និក​ចំនួន​០៨​ដើម ក្បាល​បារី​ចំនួន​០៧​ដើម កូន​ដប​សម្រាប់​ដាក់​ទឹក YOOZ មួយ​ចំនួន រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក សុខ និមល ស្នងការ​រង​ទ​ទូល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ អធិការ​ស្រុក​សង្កែ ចុះ​ទៅ​ឃាត់ខ្លួន​នាំ​មក​សួរនាំ ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ក្រុម​អ្នក​ជក់បារី​អេ​ឡិច​ត្រូ​និក​នេះ ដែល​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​បង្ក្រាប​កាលពី​ស​ប្ដា​ហ៏​មុន​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជន​ឈ្មោះ វ៉ា​ន់ វ៉ា​ន​ដេ​ត នេះ​ជា​ប្រភព​ដើម នៃ​ការ​លក់​ចែកចាយ​«​បារី​អេ​ឡិច​ត្រូ​និក ដែល​មាន​សារធាតុ​ញៀន​»​នេះ ដល់​ក្រុម​យុ​វ័យ​នានា ដែល​និយម​ទិញ​យក​ទៅ​ប្រើប្រាស​។ ក្រុម​អ្នក​ញៀន​បារី​ទាំងនោះ បាន​សារភាព​ចង្អុលបង្ហាញ​ពី​ប្រភព​ដើម នៃ​ទីផ្សារ​លក់​បារី​ដែល​មាន​សារធាតុ​ញៀន​នេះ ទើប​លោកស្នងការ​ខេត្ត ចេញ​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​លក់​បារី​នេះ ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​។

កាលពី​ស​ប្ដា​ហ៏​មុន កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​យុ​វ័យ​មួយ​ក្រុម ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា​ជក់បារី​អេ​ឡិច​ត្រូ​និក​នេះ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ក្រោយមក មន្ត្រី​ជំនាញ​ដដែល បាន​ធ្វើការ​ស្រាវ​តាម​ឃាត់ខ្លួន​អ្នកលក់​ចែកចាយ​បារី​នេះ​ម្នាក់​ទៀត និង ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ២៦ សីហា ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់ខ្លួន​មេ​ឈ្មួ​ញូ​កណ្ដាល​ម្នាក់​ទៀត នៅ​ស្រុក​សង្កែ ជាមួយនឹង​វត្ថ​តាង​ជា​ច្រើន​ដែល​ត្រូវ​បាន​រឹបអូស​។

គេ​សង្កេត​ឃើញ​អ្នក​ប្រើប្រាស ឬ អ្នក​ញៀន​បារី​«​អេ​ឡិច​ត្រូ​និក ដែល​មាន​សារធាតុ​ញៀន​» នេះ​ភាគច្រើន​ជា​ក្រុម​យុ​វ័យ​មាន​ប្រុស មាន​ស្រី​។ ពោល​៖ គឺ​ភាគច្រើន​ជា​ក្រុម​យុវ​សិស្ស​តែ​ម្ដង​។ ពួក​គេ​តែង​ប្រមូលផ្ដុំ​គ្នា​ជក់បារី​អេ​ឡិច​ត្រូ​និក​នេះ នៅ​តាម​ហាង​កាហ្វេ​នានា ដែល​មាន​លក្ខណៈ​បិត​បាំង តែ​ពួក​គេ​ប្រើប្រាស​ដោយ​ចំហរ​នៅ​ក្នុង​ហាង​កាហ្វេ​។

បច្ចុប្បន្ន​គេ​តាមដាន​ឃើញ​មាន​ហាង​កាហ្វេ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​និង​កំពុង​ផ្ដល់​ជា​ជម្រក​យ៉ាង​សុខសាន្ត​ដល់​ក្រុម​យុវ​សិស្ស​ប្រុស ស្រី សម្ងំ​ប្រើប្រាស​បារី​ដែល​មាន​សារធាតុ​ញៀន​នេះ​។

បើ​តាម​ប្រភព​ព័​ត៏​មានបាន​បង្ហើប​ឲ្យ​ដឹង​ថា ទិ​តាំង​ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ ជាទី​តាំង​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​។ នៅ​មាន​ទីតាំង​ធំដុំ​ជាង​នេះ​ច្រើន​កន្លែង​ទៀត ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង នៃ​ទីក្រុង​បេ​តិក​ភ័​ណ្ឌ (​បាត់ដំបង​) តែ​ម្ដង ដែល​កំពុង​ផ្ដល់​ជា​ជម្រក​ដ៏​សុខសាន្ត ដល់​ក្រុម​យុវ​សិស្ស​ប្រុស ស្រី ប្រមូលផ្ដុំ​គ្នា បង្ហុយផ្សែង​«​បារី​អេ​ឡិច​ត្រូ​និក​»​នេះ​ប្រ​ណាំ​គ្នា​យ៉ាង​ពពាក់ពពូន​៕