ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​របស់​ម្ចាស់​ហាង​កែ​សម្ផស្ស​នៅ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​វេលាម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ សីហា សមត្ថ​កិច្ច​​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ​ម៉ែន​ ភិរម្យ​ មេ​បញ្ជា​​ការ​រង​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​និង​លោក​វរ​សេនីយ៍​ត្រី​ហម ម៉ុត មេ​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​​ ព្រម​ទាំង​​មាន​ការ​ចូល​រួម​​ដោយ​លោក​

ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​វេលាម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ សីហា សមត្ថ​កិច្ច​​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ​ម៉ែន​ ភិរម្យ​ មេ​បញ្ជា​​ការ​រង​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​និង​លោក​វរ​សេនីយ៍​ត្រី​ហម ម៉ុត មេ​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​​ ព្រម​ទាំង​​មាន​ការ​ចូល​រួម​​ដោយ​លោក​ផាន់ ភារម្យ​ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​បាន​​ឆែក​ឆេរ​ទីតាំង​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​លាក់​ខ្លួន​​នៅ​ក្រោម​ស្លាក​យី​ហោ​គន្ធា​កែ​សម្ផស្ស​​បុរស​នារី​​ទាន់​សម័យ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយប៉ែត​ ។

កង​រាជ​អាវុធ​ហត្ថ​ឱ្យ​ដឹង​ថា នៅ​ពេលសមត្ថ​កិច្ច​បង្ក្រាប​​បទ​ល្មើស​​គ្រឿង​ញៀន​នេះ​ បាន​ឃាត់​ខ្លួន​បុរស​​សង្ស័យ​ឈ្មោះ​អាយ ចិត្រា ហៅ​ម៉ាប់ អាយុ​៣៥​ឆ្នាំ និង​ដក​ហូត​ថ្នាំញៀន​​ប្រភេទ​ខេ​ទឹក​កក​ចំនួន​១៩​កញ្ចប់​តូច​ពណ៌​ស​ ​រួម​ទាំង​​វត្ថុ​តាង​​ថង់​តូចៗ​សំរាប់​វេច​ខ្ចប់​ និង​ឧប​ករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​ជន​សង្ស័យ​នេះ​។

លោក​វរ​សេនីយ៍​ទោ​ ម៉ែន ភិរម្យ​ ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​​ជួញ​ដូរ​ថ្នាំ​ញៀន​នេះ តាម​បទ​បញ្ជា​​របស់​លោក​ឧត្តម​​សេនីយ៍​​មេ​បញ្ជា​ការ​ប៉េ​អឹម​​ខេត្ត​ឱ្យ​​សមត្ថ​កិច្ច​ក្រោម​ឱវាទ​​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​​រាល់​បទ​ល្មើស​ទាំង​ឡាយ​ដែលកើត​​មាន​ និង​ជា​ពិសេស​នោះ​គឺ​បទ​ល្មើស​គ្រឿង​ញៀន​និង​ដើម្បី​ឱ្យ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​។ ចំពោះ​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​​​បញ្ជូន​​ទៅ​តុលាការ​ខេត្ត​ភ្លាម។

ដោយ​ឡែក​​កាល​ពី​រសៀល​ថ្ងៃ​ទី​៦ សីហា ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​បាន​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​ពី​បទ​សេព​ថ្នាំ​ញៀន​​ខុស​ច្បាប់​។ សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា យុវ​ជននោះ​​ឈ្មោះ​រ៉ន រ៉េត អាយុ​២៧​ឆ្នាំ រស់​នៅ​​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយប៉ែត​​ឃាត់​ខ្លួន​​​នៅ​ក្នុង​បន្ទប់​​ជួល​របស់​គេ​នៅ​ពេល​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​។
សមត្ថ​កិច្ច​ប៉ូលិស​បញ្ជាក់​ថា នៅ​ពេល​ដែល​ចាប់​ខ្លួន​ជន​នោះ​​ដក​ហូត​​វត្ថុ​តាង​​បំពង់​សម្រាប់​សេពថ្នាំ​ញៀន​ និង​ដែក​កេស​​ រួម​ទាំង​​ឧបករណ៍​​សម្រាប់​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​។

លោក​វរ​សេនីយ៍​ត្រី​អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត​​ឱ្យ​ដឹង​ថា រ៉ន រ៉េត និង​វត្ថុ​តាងត្រូវ​​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕