ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​​​ឆ្លើយ​​​តប​​​ចំពោះ​​ការ​​​បា.ញ់​​​កាំភ្លើង​​ធំ​របស់​កូរ៉េ​​ខាងជើង​

13 ឆ្នាំ មុន

​កងទ័ពកូរ៉េ​ខាងត្បូង​​​គូសបញ្ជាក់​​​កាលពីថ្ងៃទី​​​១០ សីហា ​ថា កូរ៉េ​​ខាង​ត្បូង​បានបា.ញ់​កាំភ្លើង​​ធំ​ចំនួន​​​៣គ្រាប់ ​ទៅកាន់​ព្រំដែន​សមុទ្រ​​ក្នុងសមុទ្រ​​លឿង ​ក្រោយពី​​​គ្រាប់​ផ្លោង​​​របស់កូរ៉េ​​ខាង​ជើង​មួយគ្រាប់​​​ធ្លាក់ជិត​ព្រំដែន​​សមុទ្រ​រវាង​កូរ៉េ​ទាំង​​២​។​ សេនាធិការ​ដ្ឋានកងទ័ព​​ចម្រុះ​​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា

​កងទ័ពកូរ៉េ​ខាងត្បូង​​​គូសបញ្ជាក់​​​កាលពីថ្ងៃទី​​​១០ សីហា ​ថា កូរ៉េ​​ខាង​ត្បូង​បានបាញ់​កាំភ្លើង​​ធំ​ចំនួន​​​៣គ្រាប់ ​ទៅកាន់​ព្រំដែន​សមុទ្រ​​ក្នុងសមុទ្រ​​លឿង ​ក្រោយពី​​​គ្រាប់​ផ្លោង​​​របស់កូរ៉េ​​ខាង​ជើង​មួយគ្រាប់​​​ធ្លាក់ជិត​ព្រំដែន​​សមុទ្រ​រវាង​កូរ៉េ​ទាំង​​២​។​

សេនាធិការ​ដ្ឋានកងទ័ព​​ចម្រុះ​​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា កងម៉ារីន​កូរ៉េ​ខាង​ត្បូង​បាន​ស្តាប់​​​ឮ​កូរ៉េ​​ខាង​ជើង​បាញ់​កាំភ្លើង​​​​ធំ​៣គ្រាប់​​​​ក្នុង​​សមុទ្រ​​នៃ​ឆ្នេរ​​​​​សមុទ្រ​​​ភាគខា​ងត្បូង ​កោះ YONGMAE នា​វេលាម៉ោង​​​​​១៣​រសៀល​ថ្ងៃ​ទី​​​១០ សីហា ​ហើយ​បន្ទាប់​​មក​​​បានបាញ់​នា​វេលាម៉ោង​​​​១៤​​នូវ​កាំភ្លើង​​​ធំធុន K9 ចំនួន​៣គ្រាប់តប​ត​វិញ ។​

កោះ YONGMAE ស្ថិត​នៅ​ចម្ងាយ​​​​១១​គីឡូម៉ែត្រ​​ពីខ្សែ​​​​បន្ទាត់ពុះចែក​​ព្រំដែន​​​សមុទ្រ​រវាង​កូរ៉េ​​ទាំង​​២ និង​ចម្ងាយ​​១៩គីឡូម៉ែត្រ ពីកោះ YEONP​YEONG ដែលធ្លាប់​​​រងការ​ខូចខាត​​​​ធ្ងន់ធ្ងរ ​​ដោយសារ​ការបាញ់​កាំភ្លើង​​ធំ របស់​កូរ៉េ​ខាង​ជើង​​កាលពីខែ​​​វិច្ឆិកា ឆ្នាំ​​២០១០ ។ ​​កន្លែង​ពិត​ប្រាកដ​នៃ​​ការធ្លាក់​គ្រាប់ផ្លោង​​​នេះពុំត្រូវ​បាន​បញ្ជាក់​ឡើយ ៕​