ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ព្រហ្មទណ្ឌ​​ជួញដូរគ្រឿង​ញៀន​​​ត្រូវ​នគរបាល​​គ្រឿង​ញៀន​ចាប់​បញ្ជូន​​​ឱ្យ​តុលាការ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ជន​ង្ស័យ​២នាក់​​ ម្នាក់​ជា​មន្ត្រី​​​នគរ​បាល​ព្រហ្មទណ្ឌ កាលពី​​វេលា​ម៉ោង​២​និង​​៤៥​​នាទី​​​ថ្ងៃទី​​៧ សីហា ​ត្រូវ​បាន​សមត្ថកិច្ច​​ការិយា​ល័យ​​​ប្រឆាំង​គ្រឿង​ញៀនរាជធានី​ឃាត់​ខ្លួន​ ​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ ដោយ​ជាប់​ពាក់​ព័ន្ធ​​ក្នុង​អំពើ​​ជួញដូរ​គ្រឿងញៀ.ន​និង​មាន​អាវុធ​​ ខុសច្បាប់ ។

រាជធានីភ្នំពេញ ៖​ ជន​ង្ស័យ​២នាក់​​ ម្នាក់​ជា​មន្ត្រី​​​នគរ​បាល​ព្រហ្មទណ្ឌ កាលពី​​វេលា​ម៉ោង​២​និង​​៤៥​​នាទី​​​ថ្ងៃទី​​៧ សីហា  ​ត្រូវ​បាន​សមត្ថកិច្ច​​ការិយា​ល័យ​​​ប្រឆាំង​គ្រឿង​ញៀនរាជធានី​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ ដោយ​ជាប់​ពាក់​ព័ន្ធ​​ក្នុង​អំពើ​​ជួញដូរ​គ្រឿងញៀន​និង​មាន​អាវុធ​​ខុសច្បាប់ ។

ជន​សង្ស័យ​​ម្នាក់​ឈ្មោះ​​ផៃ សុវណ្ណ ហៅ​​ខ្លា អាយុ​១៩ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ​​​វិចិត្រ​ រចនា ហៅ​ចាន់ណា អាយុ​២៦ឆ្នាំ ជាមន្ត្រី​នគរ​បាល​ព្រហ្មទណ្ឌ​ ។​
ជាមួយនឹង​ការ​​​ឃាត់​ខ្លួន​ជន​សង្ស័យ​​​ទាំង២​នាក់​​ខាង​លើ​ ​​សមត្ថកិច្ច​ដក​ហូត​បាន​ជញ្ជីង​​​ថ្លឹង​គ្រឿងញៀន១គ្រឿង ទូរស័ព្ទ​​៣គ្រឿង​ អាវុធ​ខ្លី​ម៉ាក​កា៥៩​​ មួយដើម​​​ គ្រាប់​៧​គ្រាប់ ប្រាក់​១១០​​​ដុល្លារ​ ប្រាក់​រៀល​​​៣ម៉ឺន​រៀល អត្ត​សញ្ញាណ​​ប័ណ្ណ​​​នគរបាល​​ជាតិ​១​សន្លឹក វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​​​​​ក្របខណ្ឌ​មន្ត្រី​នគរ​បាល​ជាតិ​លើកទី៣​ មួយ​សន្លឹក​ ប័ណ្ណ​​សម្គាល់​​សមាជិក​​​សហគមន៍​​​មិត្ត​នគរ​បាល​​មួយ​សន្លឹក​ ម៉ូតូ​ម៉ាក​អាយខន​ មួយ​គ្រឿង​ ម្សៅ​ថ្នាំញៀន​​ចំនួន​៣​ថង់តូច ស្មើ​០,៨១​​ក្រាម ម្សៅ​​ថ្នាំញៀន​​ពណ៌ស​២​ថង់តូច​ និង​ឧបករណ៍​ សម្ភារ​ប្រើ​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ទាក់ទិននឹង​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​​២នាក់​​ នេះ​លោក​វរសេនីយ៍​ទោ​ទៀង ច័ន្ទខន្តិសារ ប្រធានការិយាល័យ​​​​ប្រឆាំងគ្រឿងញៀន​​រាជធានី​ភ្នំពេញ​ឱ្យ​ដឹងថា នៅ​ថ្ងៃទី​​៧ សីហា ​វេលា​​ម៉ោង​​​២​និង​៤៥នាទី​ បាន​ការ​អនុញ្ញាត​​ផ្ទាល់​​​មាត់​តាម​រយៈ​ទូរស័ព្ទ​​ពី​លោក​ឯក ឆេង​ហួត ព្រះរាជអាជ្ញា​​រង​អម​សាលាដំបូង​​រាជធានីភ្នំពេញ​ កម្លាំង​ជំនាញ​​ការិយាល័យ​​របស់​​លោក​បាន​ចុះ​បង្ក្រាប​​​​ជាក់​ស្តែង​លើ​​ករណី​ជួញ​​ដូរគ្រឿង​ញៀន​នៅ​ចំណុច​​​​ស្ថានីយ​​​​ប្រេងឥន្ធនៈ​​តូតាល់​ ក្បែរ​អាង​ទឹក​ស្តាត​អូឡាំពិក​ក្នុង​ សង្កាត់​វាល​វង់ ខណ្ឌ៧​មករា។

លោក​ទៀង ច័ន្ទខន្តិសារ​បាន​​បន្ត​ថា ពេល​ឃាត់​​ខ្លួន​នោះ​ ខណៈពេល​ជនសង្ស័យកំពុង​នាំ​យក​គ្រឿង​ញឿន​​​ទៅជួញដូរ​ឱ្យ​មនុស្ស​ផ្សេង តែត្រូវ​សមត្ថ​កិច្ច​​​យើង​ឃាត់​ទាន់​ដែល​ក្នុងនោះ​ម្នាក់​មាន​អាវុធ​ខ្លីមួយដើមផង ។ ក្រោយពី​ឃាត់​ខ្លួន​ ជន​សង្ស័យត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​​ទៅ​កាន់​សាលា​​ដំបូង​រាជធានី​ដើម្បី​​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ៕