រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែងបង្កឱ្យម្ចាស់ភ័យរត់ចេញក្រៅប្រសាចទៅរាយការណ៍ប្រាប់សមត្ថកិច្ច និងស្រែកហៅគេឱ្យជួយ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ សីហា ២០១១ នៅតាមផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ម្ចាស់ផ្ទះបាននិយាយជំហានដំបូងថា ការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី…មិនយូរប៉ុន្មាន រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចបានមកដល់ ហើយបាញ់ទឹកស្រោចលើអណ្តាតភ្លើង បណ្តាលឱ្យរលត់ទៅវិញ ។ មិនមានការខូចខាតធ្ងន់ធ្ងរទេ ក្រៅតែអំពីសម្ភារគ្រឿងក្នុងនៃផ្ទះ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ