លួ.ចកា.ត់ខ្សែភ្លើងទាំងអធ្រាត្រក្នុងអគារទុកចោល នៅខណ្ឌ៧មករា ត្រូវសន្តិសុខឃើញទាន់ ហៅប៉ូលិសចាប់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពឡើងកាត់ខ្សែភ្លើង នៅអគារទុកចោលមួយកន្លែង ត្រូវបានសន្តសុខយាម ឃើញក៏ហៅសមត្ថកិច្ចអោយឃាត់ខ្លួន រួមទាំងវត្ថុតាំងមួយចំនួនយកសួរនាំ ។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ៣រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២៦ នៅចំនុចអគារ ទុក ចោលមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែសមត្ថកិច្ចបានអោយដកហូតវត្ថុតាង រួមមាន ដូចជា ខ្សែភ្លើងមួយ ចំនួន និងកាំបិត ២ដើម ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា អគារដែលជនសង្ស័យ ធ្វើសកម្មភាព គឺជាអគារទុកចោល តែមានសន្តិសុខយាមនៅទីនោះ លុះដល់វេលាម៉ោងកើតហេតុ ក៍ស្រាប់តែបុរសជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឡើងចូលទៅកាត់ ខ្សែភ្លើងនៅអគារនោះ តែត្រូវបានសន្តិសុខយាមឃើ់ញ ក៍បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍ផងដែរ ។
ករណីនេះបន្តិចក្រោយមក ក៍មានកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមទាំងវត្ថុតាង មានកាំបិត ២ដើម និងខ្សែភ្លើងមួយចំនួននាំយកទៅសួរនាំ និងអនុវត្តតាមនិតិវិធីនៅប៉ុស្តិ៍ នគរបាល ៕






ចែករំលែកព័តមាននេះ