ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំងជួញដូររក្សាទុកប្រើ​ប្រាស់ លួចលាក់កែ​ច្នៃ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀ.ន និង​កាន់​កាប់​អាវុ.ធ គ្មាន​ការ​អនុ​ញ្ញាត ឃាត់ខ្លួនជនសង្ស័យ ២​នាក់

3 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​÷ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ បញ្ជា​ផ្ទាល់ ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ក្នុង ការ បង្ក្រាប គ្រឿងញៀន ក្នុង​ខេត្ត​ស្វាយ​រៀង កាល​ថ្ងៃ ទី​១៨​ខែសីហា ឆ្នាំ ២០២៦ លោក​វរសេនីយ៍ទោ ជិន សុ​ភឿន អធិការ នគរបាល ស្រុក​ច​ន្ទ្រា បាន​ដឹកនាំ កម្លាំង សហការ ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ច​ន្ទ្រា ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្ដម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ ធ្វើ រដ្ឋ បាល បង្ក្រាប​ទីតាំង ជួញដូរ រក្សា ទុក ប្រេ​ី​ប្រាស់ លួច លាក់ កែ​ច្នៃ ខុសច្បាប់​នូវ​សា​ធាតុ​ញៀន និង កាន់ កាប់ អាវុធ គ្រាប់ រំសេវ ដោយ គ្មាន ការ អនុញ្ញាត ដោយ ឃាត់ ខ្លួន ជន សង្ស័យ ចំនួន ០២​នាក់ ស្រី ០១​នាក់ (​ជា​ជនជាតិ វៀតណាម ) ស្ថិត នៅ​ភូមិ ចេក ឃុំ សំរោង ស្រុក ច​ន្ទ្រា ។ ដក ហូត វត្ថុ តាង រួម មាន​÷

-​សារធាតុ​ញៀន​សរុប​ទាំងអស់ ទម្ងន់ ១,២៨៧.៥ ក្រាម ក្នុង​នោះ​៖
-​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៨.៦២​ក្រាម
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ១,០៦៦.៣៨​ក្រាម
-​ថ្នាំ​ញៀន​ប្រភេទ​អ៊ុ​ច​ស្តា​ស៊ី ទម្ងន់ ២១២.៥​ក្រាម

-​កញ្ឆា ក្រៀម ២០.៥​ក្រាម
-​អាវុធ​ខ្លី ០២​ដើម និង​គ្រាប់ ០៦​គ្រាប់
-​ទូរស័ព្ទ​ដៃ ០២​គ្រឿង
-​ជញ្ជីង ០១​គ្រឿង និង សម្ភារ​ប្រេ​ី ប្រើប្រាស់ មួយ ចំនួន ទៀត ។

បច្ចុប្បន្ន​ជន សង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​