ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូបាម៉ា​​​ចូល​រួម​​គោរព​វិញ្ញាណ​ក្ខ័ន្ធ​​បណ្តា​​​ទាហាន​​ដែល​​ស្លា.ប់​​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​

13 ឆ្នាំ មុន

ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​៩ សីហា បាន​អញ្ជើញ​ចូល​រួម​នៅ​ឯ​មូល​ដ្ឋាន​កង​ទ័ព​អាកាស​ដូវ័រ​ នៅ​DELEWARE ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​បណ្តា​ទាហាន​​នៃ​កង​កម្លាំង​ពិសេស​​ NAVY SEAL និង​ទាហាន​ដទៃៗ​ទៀត​ដែល​ស្លា.ប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​ពួក​គេ​ជិះ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន។

ប្រធានា​ធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​៩ សីហា បាន​អញ្ជើញ​ចូល​រួម​នៅ​ឯ​មូល​ដ្ឋាន​កង​ទ័ព​អាកាស​ដូវ័រ​ នៅ​DELEWARE ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​បណ្តា​ទាហាន​​នៃ​កង​កម្លាំង​ពិសេស​​ NAVY SEAL និង​ទាហាន​ដទៃៗ​ទៀត​ដែល​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​ពួក​គេ​ជិះ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន។

យោង​តាម​សេតវិមាន​ និង​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ថា លោក​អូបាម៉ា​បាន​ទៅ​កាន់​មូល​ដ្ឋាន​អាកាស​ចរណ៍​នោះ​តាម​ឧទ្ធម្ភាគ​ចក្រ​​នា​ពេល​រសៀល​។ ពេល​ទៅ​ដល់​មូល​ដ្ឋានដូវ័រ​លោក​ត្រូវ​បាន​ទទួលនៅ​លើ​ផ្លូវ​យន្ត​ហោះ ហើយ​នាំ​លោក​​ទៅ​កាន់​យន្ត​ហោះ​កា​ហ្គោ​ធុន​C-17ចំនួន​២​គ្រឿង​ដែល​ដឹក​សព​ទាហាន​ទាំង​នោះ។ លោក​បាន​ឡើង​ចូល​ក្នុង​យន្ត​ហោះ​មួយ​គ្រឿង​​ក្នុង​ចំណោម​យន្ត​ហោះ​ទាំង​២​គ្រឿង​នោះ​អម​ដំណើរ​ដោយ​ទី​ប្រឹក្សា​យោធា​របស់​លោក ហើយ​ស្ថិត​ក្នុង​នោះ​មួយ​រយៈ​ដើម្បី​​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ពួក​គេ។

បន្ទាប់​មក​លោក​បាន​ចូល​ទៅ​ក្នុង​យន្ត​ហោះ​ទី​២​ដើម្បី​គោរព​វិញ្ញាណ​ក្ខ័ន្ធ​សព​ទាហាន​ទាំង​ឡាយ​ដឹក​ក្នុង​​យន្ត​ហោះ​នេះទៀត​​។ យន្ត​ហោះ​ទាំង​២​គ្រឿង​ដឹក​សព​ទាហាន​អាមេរិក​៣០​នាក់​ដែល​ឧទ្ធម្ភាគ​ចក្រ​ធុន CH-47 CHINOOK របស់​ពួក​គេ​ត្រូវ​បាញ់​ធ្លាក់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ពួក​តាលី​បង់​កាល​ពី​ថ្ងៃ​ទី​៦ សីហា កន្លង​មក​នេះ​។ នេះ​ជា​ការ​បាត់​បង់​ទាហាន​អាមេរិក​យ៉ាង​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ក្នុង​ការ​វាយ​ប្រហារ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ពុំ​ធ្លាប់​មាន​តាំង​ពី​ចាប់​ផ្តើម​ជម្លោះ​នៅ​ប្រទេស​នោះ​ពី​ឆ្នាំ​២០០១​មក​ ៕