ខេត្តកំពង់ចាម ៖ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បាននិងកំពុងបន្តហក់ឡើងជាបន្តបន្ទាប់ ដោយទឹកបានកើនឡើងដល់កម្ពស់១៣,៤០ ម៉ែត្រហើយ ។ នេះបើយោងតាមផេកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានប្រកាសនាព្រឹកថ្ងៃទី២១ ខែសីហានេះ ។

បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា កម្ពស់ទឹក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១៣,៤០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកទន្លឡើង០,២៤ម៉ែត្រ ។

មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានបន្តថា កម្ពស់ទឹកនាពេលនេះ បើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១០,៤០ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ននោះ គឺកម្ពស់១៥,២០ម៉ែត្រ ៕




ចែករំលែកព័តមាននេះ