ប្រទេសវៀតណាម៖ អាជ្ញាធរវៀតណាមបានឃាត់ខ្លួនយុវជន២នាក់ នៅខេត្តក្វាងជី បន្ទាប់ពីសង្ស័យថា បានដឹកជញ្ជូនថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រមាណ ១២,០០០គ្រាប់ តាមម៉ូតូ ពីតំបន់ព្រំដែនវៀតណាម-ឡាវ ឆ្ពោះចូលតំបន់ខាងក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
ការឃាត់ខ្លួនធ្វើឡើងដោយក្រុមការងារបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសនៅភាគកណ្តាលវៀតណាម សហការជាមួយកម្លាំងពាក់ព័ន្ធ។
ក្នុងពេលសាកសួរ យុវជនទាំងពីរបានសារភាពថា វត្ថុទាំងនោះជាគ្រឿងញៀន និងពួកគេបានដឹកជញ្ជូនវាពីតំបន់ព្រំដែនចូលទៅក្នុងប្រទេសវៀតណាម។
អាជ្ញាធរបានកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងការដឹកជញ្ជូនសារធាតុញៀនខុសច្បាប់។ ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ត៕
ចែករំលែកព័តមាននេះ