ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ចូលរួម​មង្គលការ​ប្អូនស្រី​នៅ​ក្រូចឆ្មារ ផ្ទុះ​កង់​ក្រ​ទ្បា​ប់​ស្លា.ប់​៣​ របួស​១៦​នាក់

14 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ រថយន្ដ​ម៉ាក​សាន់​យ៉ុ​ង ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២G​-២៦១០ ដឹក​អ្នកដំណើរ​ពេញ​បាន​ផ្ទុះ​កង់​ក្រឡាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ស្ថិត​នៅ​ភូមិ​ដូនធី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ កាលពី​ម៉ោង​២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ២០១០ បណ្ដាល​ឱ្យ​អ្នកដំណើរ​៣​នាក់​ដែល ជិះ​លើ​រថយន្ដ​ស្លា.ប់​ភ្លាម​ៗ និង​រង​របួស​ចំនួន ១៦​នាក់​ត្រូវ​បាន​គេ​នាំ​យក​ទៅ​សង្គ្រោះ​ជា បន្ទាន់​នៅ​មន្ទីរពេទ្យ

ខេត្ដកំពង់ចាម ៖ រថយន្ដ​ម៉ាក​សាន់​យ៉ុ​ង ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២G​-២៦១០ ដឹក​អ្នកដំណើរ​ពេញ​បាន​ផ្ទុះ​កង់​ក្រឡាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ស្ថិត​នៅ​ភូមិ​ដូនធី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ កាលពី​ម៉ោង​២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ២០១០ បណ្ដាល​ឱ្យ​អ្នកដំណើរ​៣​នាក់​ដែល ជិះ​លើ​រថយន្ដ​ស្លាប់​ភ្លាម​ៗ និង​រង​របួស​ចំនួន ១៦​នាក់​ត្រូវ​បាន​គេ​នាំ​យក​ទៅ​សង្គ្រោះ​ជា បន្ទាន់​នៅ​មន្ទីរពេទ្យ ។

តាម​អ្នកដំណើរ​ឈ្មោះ​សុះ លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​រងរបួស​បាន​រៀបរាប់​ប្រាប់​ថា វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​១០ មិថុនា រូប​គាត់ និង​ក្រុម​សាច់ញាតិ​ប្រុស​ស្រី​ក្មេង​ចាស់​សរុប​១៣​នាក់ បានចេញដំណើរ​តាម​រថយន្ដ​សាន់​យ៉ុ​ង​នេះ​មក​ពី ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​គោលបំណង​ឆ្ពោះទៅ ស្រុក​ក្រូចឆ្មារ ដើម្បី​ចូលរួម​ពិធី​មង្គលការបងប្អូន ។

ប្រភព​ដដែល​បាន​បន្ដ​ថា ស្រប​ពេល​ដែល រថយន្ដ​បើក​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ទួល​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ ក្នុង​ល្បឿន​លឿន ស្រាប់តែ​ផ្ទុះ​កង់ ក្រោយ​ផ្នែក​ខាងស្ដាំ បណ្ដាល​ឱ្យ​រថយន្ដ​រេ ចុះ​រេ​ឡើង​ៗ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រែ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បែក​កញ្ចក់​ជ្រុះ​រាយ​ប៉ាយ​ពេញ ថ្នល់​ស្លាប់​៣​នាក់​របួស​១៦​នាក់ ។ ព័ត៌មាន លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅលើ​ទំព័រ​កាសែត​កោះសន្ដិភាព