ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្វើដំណើរសូមប្រុងប្រយ័ត្ន! ​ស្ពាន​ព្រែក​តា​​អឹ​ម​បាន​បា.ក់​ស្រុត

5 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖​ ព័ត៌មាន​បឋម​ស្ពាន​ព្រែក​តា​អឹ​ម​បាក់​ហើយ​ សូម​បងប្អូន​បើកបរ​បន្ថយល្បឿន​ប្រយ័ត្ន​គ្រោះថ្នាក់​ ។ ​ករណី​បាក់​ស្ពាន​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​៣​នាទី​រសៀល​ថ្ងៃ​ទី​៣០​ឧសភា​២០២៥​ ស្ថិត​នៅ​ភូមិ​មេស​ថ្ង​ក ​ឃុំ​មេស​ថ្ង​ក…

ខេត្តស្វាយរៀង ៖​ ព័ត៌មាន​បឋម​ស្ពាន​ព្រែក​តា​អឹ​ម​បាក់​ហើយ​ សូម​បងប្អូន​បើកបរ​បន្ថយល្បឿន​ប្រយ័ត្ន​គ្រោះថ្នាក់​ ។ ​ករណី​បាក់​ស្ពាន​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​៣​នាទី​រសៀល​ថ្ងៃ​ទី​៣០​ឧសភា​២០២៥​ ស្ថិត​នៅ​ភូមិ​មេស​ថ្ង​ក ​ឃុំ​មេស​ថ្ង​ក ​ស្រុក​ច​ន្ទ្រា ​។

បើ​តាម​ប្រ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្ពាន​ព្រែក​តា​អឹ​ម​នេះ​ ដោយសារ​ស្ពាន​ជា​ស្ពាន​បេ​ឡេចាស់​ទ្រុឌទ្រោម ផ្នែក​ខាងក្រោម​រលុង​ក្បាល​ខ្ចៅ ពេល​មាន​រថយន្ត​ដឹក​ធ្ងន់​ធ្វើ​ចរាចរ​ណ៍ពីលើ​​បង្កឱ្យ​របើក​បន្ទះ​ដែក​ស្ពាន​​បាក់​ធ្លាក់​តែ​ម្តង នៅ​ប្រហោង​ធ្លុង​មួយ​សន្លឹក ។

ប៉ុន្តែហេតុការណ៍នេះ ​​មិន​បង្ក​ឲ្យ​គ្រោះ​ដល់​អ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​ទេ ​។ ​សូមអ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​តូច​ សូម​បន្ថយល្បឿន​ និង​មានការ​ប្រុង​ប្រ​យ័ត្ន ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ