ខេត្តកណ្តាល ៖ បុរសម្នាក់ចេញពីផឹកស៊ីជាមួយមិត្តភក្តិ បើកម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ បោះពួយយ៉ាងលឿនដូចហោះបានជ្រុលទៅបុ.កស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវ ចំយ៉ាងពេញទំហឹងប៉ើងដូចសំឡីដួ.លបែ.កក្បាលស្លា.ប់យ៉ាងរន្ធ.ត់ នៅកន្លែងកើតហេតុ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះដែរ បានកើតទ្បើង កាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ២១-២២ ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1R-5879 បើកបរដោយឈ្មោះ ហម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិផាត់សន្ដាយ ឃុំផាត់សន្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើកបរក្នុងស្ថានភាពស្រវឹ ង0,43mg/L ។

ចំណែកអ្នករួមដំណើរជាមួយបុរសម្នាក់ទៀត បើកចេញពីកន្លែងផឹកស៊ីដើម្បីត្រទ្បប់ទៅផ្ទះជួលវិញក្នុងទិសដៅពីលិចទៅកើត (កំពង់ស្ពឺ-ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបើកបោះពួយយ៉ាងលឿន ដូចហោះជ្រុ.លទៅបុកស្ត្រីម្នាក់ មានឈ្មោះ ឡេង ប៉ោ ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងដើរឆ្លងផ្លូវចំយ៉ាងពេញទំហឹង ប៉ើងដូចសំឡីដួ.លបែ.កក្បាលស្លា.ប់យ៉ាងរន្ធ.ត់ នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរគ្រាន់តែរងរបួសស្រាល ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ៖ ចំពោះករណីនេះ បណ្ដាលមកពីអ្នកថ្មើរជើងដើរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។
ចំណែកអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក្នុងទីប្រជុំជន ផ្សារ និងបើកបរក្នុងស្ថានភាពស្រវឹង ដែលមានជាតិអាកុល 0,43mg/L ។
បច្ចុប្បន្នស.ពត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ។ ចំណែកឯមធ្យោយបាយត្រូវបានកម្លាំងជំនាញធ្វើការវាស់វែង និងនាំខ្លួនអ្នកបើកបរម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ