ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បារាំងបង្កើនថវិកាការពារជាតិ ៣៦ពាន់លានអឺរ៉ូ ដើម្បីពន្លឿនការពង្រឹងវិស័យយោធា

2 ថ្ងៃ មុន

ទីក្រុងប៉ារីស៖​ រដ្ឋាភិបាលបារាំងបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់កម្មវិធីយោធា ឆ្នាំ២០២៤-២០៣០​ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបង្កើនថវិកាការពារជាតិបន្ថែម ៣៦ពាន់លានអឺរ៉ូ​សម្រាប់រយៈពេលឆ្នាំ២០២៦-២០៣០ ដើម្បីពន្លឿនការពង្រឹងសមត្ថភាពយោធារបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៨ ខែសីហានេះ។

តាមច្បាប់ថ្មីនេះ ថវិកាសរុបសម្រាប់វិស័យការពារជាតិរបស់បារាំងក្នុងអំឡុងឆ្នាំ២០២៤-២០៣០ នឹងកើនដល់ប្រមាណ ៤៣៦ពាន់លានអឺរ៉ូ។

រដ្ឋាភិបាលបារាំងក៏មានគោលដៅបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានយ៉ាងហោចណាស់ ​២.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០​និងមានគោលដៅឈានដល់ ​៣.៥% នៅឆ្នាំ២០៣៥​។

ច្បាប់ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះ ក៏បានផ្លាស់ប្តូរ ​ទិវាការពារជាតិ និងពលរដ្ឋ​ទៅជា ​ទិវាចល័តកម្លាំង​ដោយផ្តោតកាន់តែខ្លាំងលើចំណេះដឹងការពារជាតិ សកម្មភាពយោធា និងការពង្រឹងសាមគ្គីភាពជាតិ។

រដ្ឋមន្ត្រីការពារជាតិបារាំង ​លោក Catherine Vautrin ​បានលើកឡើងថា ថវិកាបន្ថែម ៣៦ពាន់លានអឺរ៉ូ នឹងផ្តល់លទ្ធភាពឱ្យកងកម្លាំងប្រដាប់អាវុធបារាំងរក្សាតួនាទីរបស់ខ្លួននៅអឺរ៉ុប និងលើឆាកអន្តរជាតិ៕