បុរសម្នាក់ដើរឆ្លងផ្លូវ ជួបគ្រោះអកុសល មុខវត្តនន្ទមុនី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តដឹកទំនិញធន់ធំមិនស្គាល់ម៉ាកបើកជ្រុលទៅបុកហើយកិន បណ្ដាលឲ្យស្លាប់ ចំណែករថយន្ដបើកគេចបាត់ស្រមោល នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទល់មុខវត្តនន្ទមុនី ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ មៀច ទូច ភេទប្រុស អាយុ៣០ឆ្នាំ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះអង្គុយនៅចំណតចាំរថយន្តក្រុងបានមួយសន្ទុះ បុរសរូបនោះក៍បានដើរឆ្លងកាត់ទទឹងផ្លូវទិសដៅពីកើតទៅលិច ទៅផ្លូវម្ខាងទៀត លុះឆ្លងដល់ពាក់កណ្ដាលផ្លូវ បុរសរូបនោះបានឆ្លងមកវិញ តែគាប់ជួនពេលនោះ ក៍ស្រាប់តែរថយន្តប្រភេទធន់ធំមិនស្គាល់ម៉ាកមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក៍ជ្រុលទៅបុកហើយកិនពីលើជនរងគ្រោះបណ្ដាលឲ្យសន្លប់បាត់ស្មារតី ត្រូវបានពលរដ្ឋហៅរថយន្តសាមុយអោយមកជួយសង្គ្រោះដែរ តែនៅពេលរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ីមកដល់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ដោយឡែករថយន្តវិញ នៅពេលបង្កគ្រោះហើយ ក៍បន្តបើករត់គេចបន្តទៅមុខបាត់ស្រមោលតែម្ដង ។
ក្នុងករណីខាងលើនេះដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុដលម្បីពិនិត្យ និងស្រាវជ្រាវរកអត្តសញ្ញាណក៍ដូចជាសាច់ញាតិ តែក្នុងខ្លួនសពជនរងគ្រោះមានតែបណ្ណបបសសមួយសន្លឹកតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចសម្រេចអោយរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ