រឿងប្រចណ្ឌ! នារីម្នាក់បើកឡានដេញតាមសួរនាំគូដណ្ដឹង ជ្រុលបុ.កបារ៉ាសសមត្ថកិច្ចក្រោមស្ពានអាកាសផ្សារដីហុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីម្នាក់សង្ស័យមានបញ្ហាប្រច័ណ្ឌជាមួយនិងបុរសជាគូរដណ្ដឹងមានអ្នកទី៣ បានបើករថយន្តដេញតាមកៀរគ្នា បណ្តាលឲ្យជ្រុលទៅបុកបារ៉ាសសមត្ថកិច្ចក្រោមស្ពានអាកាសផ្សារដីហុយ រងការខូចខាត នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថាមានបញ្ហារឿងអ្វីនោះទេ ស្រាប់តែឃើញរថយន្ត២គ្រឿង បើកប្រដេញកៀរគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដោយមួយគ្រឿងម៉ាក Ford Raptors ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកដោយបុរសម្នាក់ និងរថយន្តមួយគ្រឿងទៀត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0237 បើកដោយនារីម្នាក់ លុះមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែរថយន្តរបស់នារីនោះជ្រុលទៅឡើងឃឿនក្រោមស្ពានអាកាសបុកបារ៉ាសសមត្ថកិច្ច បណ្តាលឲ្យរងការខូចខាត រប៉ាត់រប៉ាយ និងរថយន្តខូចខាតយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។ ដោយឡែករថយន្ត ford raptors បើកដោយបុរសម្នាក់ បានបើកចេញទៅបាត់ ។
ករណីខាងលើនេះផងដែរ នារីជាអ្នកបើករថយន្ត ម៉ាកព្រូស បានអោយដឹងថា រូបគាត់បានប្រច័ណ្ឌជាមួយនឹងបុរសជាគូរដណ្ដឹងដោយសារបុរសជាគូរដណ្ដឹងមានអ្នកទី៣ ហើយគាត់បានបើករថយន្តតាមសួរនាំ បុរសជាគូដណ្ដឹង តាំងពីម្តុំស្ពានជ្រោយចង្វា តែបុរសជាគូរដណ្ដឹងមិនព្រមឈប់រថយន្ត ហើយរូបនាងក៍បានបើករថយន្តប្រដេញតាមរហូតមកដល់ចំនុចក្រោមស្ពានអាកាសផ្សារដីហុយ ក៍ត្រូវរថយន្តគូរដណ្ដឹងកៀរ បណ្ដាលឲ្យជ្រុលទៅបុកនិងបារ៉ាសសមត្ថកិច្ចតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ ប្រគល់នារីជាអ្នកបើករថយន្ត ក៍ដូចជារថយន្តអោយទៅជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុករងចាំធ្វើការដំណោះស្រាយនៅពេលក្រោយទៀត ៕










ចែករំលែកព័តមាននេះ