ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបះបោរ​​រីករាល​​​​ដាល​ដល់​​ទី​ក្រុង​ដទៃៗ​​​ទៀត​​របស់​​​​អង់​គ្លេស​​ ​ក្នុងនោះ​​មាន​​ក្រុង ​​MANCHESTER​ ​ដែរ​

13 ឆ្នាំ មុន

ប៉ូលិស​​ជា​ច្រើនពាន់​នាក់ត្រូវបានដាក់​ពង្រាយ​​​ក្នុងវិថីទាំងឡាយ​នៃទីក្រុង​​ឡុងដ៍ ​កាល​ពី​យប់ថ្ងៃទី​​​៩ សីហា ​​ដើម្បី​​​រារាំង​ការ​ប្លន់​​​ និង​ការ​​បះបោរ​​ដែលចលនា​បែបនេះ​​ផ្ទុះឡើង​​​ពីថ្ងៃទី​៦ សីហា ​មក ​ឥឡូវ​​​បានរាលដាល​​ដល់​​ទីក្រុង​​​អង់​គ្លេស​​​ជា​ច្រើន​ទៀត​។​ ​ក្នុង​​ថ្ងៃទី​៤​​នៃអំពើហិ.ង្សា​​ ​ឧប្បត្តិហេតុ​​ថ្មីៗ​

ប៉ូលិស​​ជា​ច្រើនពាន់​នាក់ត្រូវបានដាក់​ពង្រាយ​​​ក្នុងវិថីទាំងឡាយ​នៃទីក្រុង​​ឡុងដ៍ ​កាល​ពី​យប់ថ្ងៃទី​​​៩ សីហា ​​ដើម្បី​​​រារាំង​ការ​ប្លន់​​​ និង​ការ​​បះបោរ​​ដែលចលនា​បែបនេះ​​ផ្ទុះឡើង​​​ពីថ្ងៃទី​៦ សីហា ​មក ​ឥឡូវ​​​បានរាលដាល​​ដល់​​ទីក្រុង​​អង់​គ្លេស​​​ជាច្រើន​ទៀត​។​

ក្នុង​​ថ្ងៃទី​៤​នៃអំពើហិង្សា​ ​ឧប្បត្តិហេតុ​​ថ្មីៗ​ត្រូវ​​​​បានរាយ​ការណ៍​​នៅក្រុង WOLVERHAMP-TON និង​​ក្រុង WEST BROMWICH ជាទី​ក្រុង​​២​ ស្ថិតនៅ​​កណ្តាល​​​ប្រទេស​អង់​គ្លេស​​ដែល​នៅ​ទីនោះ​​ហាង​ទំនិញ​​​ត្រូវគេ​លុក​ចូលប្លន់ និង​​បំផ្លាញ​​ ហើយរថយន្ត​​​ជាច្រើន​​គ្រឿងត្រូវ​​​ដុត​កម្ទេច​ ក៏ប៉ុន្តែ​​​នៅទីក្រុង​​​​កីឡា​បាល់ទាត់ ​MAN-CHESTER និងក្នុងទីក្រុង SALFORD ជិត​ខាង​​ក៏កើត​​​មាន​ចលនា​បែបនេះដែរ​។​

អ្នក​នាំពាក្យ​​ម្នាក់របស់​​ប៉ូលិស​ក្រុង​​ MAN-CHESTER បញ្ជាក់​ថា ​ហាង​ទំនិញ​​​​មួយ​កំពុង​ត្រូវភ្លើង​​ឆេះ​ ហើយយុវជន​​​​ចំនួន​​២០០​នាក់ ​​ដែល​ប្រមូលផ្តុំគ្នា​​​នៅ​កណ្តាលទីក្រុង​​​នោះ​ បាន​ត្រូវ​​ប៉ូលិស​​បំបែក​។​ ការបះបោរ​​​កើតមាន​រួចហើយ​​​កាលពីថ្ងៃទី​​​​៨ សីហា​ ​នៅក្រុង BIRMINGHAM (ភាគ​កណ្តាល​) ​ក្រុង BRISTOL (ភាគនិរតី) និង​ក្រុង LIVERPOOL (ភាគពាយ័ព្យ​) និង​សង្កាត់​ជា​ច្រើន​​នៃ​ជាយទីក្រុងឡុងដ៍ ​ដូចជា​សង្កាត់​​​ HACKNEY និង​សង្កាត់​​​ CROYDON ជា​ដើម​។​

នាយករដ្ឋមន្ត្រី​​អង់​គ្លេស​​​ លោកដាវីដ កាមី​រ៉ូន ត្រូវ​​បង្ខំចិត្ត​​កាត់បន្ថយ​​​ពេលសម្រាក​​​វិស្សម​កាល​នៅអ៊ីតាលី ​ដើម្បី​​វិល​មក​​​​ប្រទេសវិញ ​ដោយ​ប្រកាស​ពង្រឹង​​​កម្លាំង​​​ប៉ូលិស​​​​ ហើយ​​​កោះប្រជុំ​​វិសាមញ្ញ​​​​សភា​ជា​​បន្ទាន់​នា​ថ្ងៃទី​​១១ សីហា​។ ​​រូបភាព​​ពួកយុវជន​​​​ដែល​ពាក់មុខ​​លុក​ចូល​ប្លន់​​ហាង​ទំនិញ​​ និងអគារ​​ទាំងឡាយ​ត្រូវ​​ភ្លើង​ឆេះ​​​ត្រូវបានផ្សាយ​តាម​ទូរទស្សន៍​​អង់​គ្លេស​​​ ​នានា​ដែល​​ធ្វើ​ឱ្យប៉ះពាល់​យ៉ាង​ខ្លាំង​​​ដល់​មុខ​មាត់​​​ប្រទេស​អង់​គ្លេស​ដែលសល់​ពេល​​១ឆ្នាំ​ទៀត​​​ត្រូវ​រៀបចំ​​​ការប្រកួត​​កីឡាអូឡាំពិក ទីក្រុង​​ឡុងដ៍ ។ មនុស្ស​​​៤៥០នាក់​ត្រូវបាន​ចាប់ខ្លួន​​រួច​ហើយ ៕​