ប្រតិភូកងនាវាចរប៉ាស៊ីហ្វិក-អាមេរិក ទស្សនាឈ្វេងយល់ពីបេតិកភណ្ឌកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោកស្រី Gina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បានធ្វើទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា ។
បើតាមសារមន្ទីរជាតិកម្ពុជា ឱ្យដឹងថាសារមន្ទីរបានទទួលស្វាគមន៍លោកស្រី Gina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញសរុបចំនួន៧រូប ។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា រួមទាំងឈ្វេងយល់អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនិងទទួលបានជោគជ័យ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិវប្បធម៌ របស់ប្រទេសទាំងពីរ ។
ទស្សនកិច្ចនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនេះ បន្តផ្តល់ជូនដល់អ្នកជំនាន់ក្រោយ ៕







ចែករំលែកព័តមាននេះ