ខណៈដែលអរិភាពព្រំដែននៅបន្ត ហើយថៃនៅបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ កម្ពុជាបានបន្តទាញទម្លាក់ការនាំចូលពីថៃបាន៣៧,៥ភាគរយបន្ថែមទៀត ។
ស្ថិតិពីអគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជា ដែលបានចេញកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៦នេះ កម្ពុជាបានបន្ថយការនាំចូលពីថៃមកត្រឹម ១,១៩ ពាន់លានដុល្លារថយចុះ៣៧,៥ភាគរយ ខណៈដែលកាលពីរយៈពេលដដែល ឆ្នាំ២០២៥ គឺកម្ពុជានាំចូលដល់ទៅ១,៩១ ពាន់លានដុល្លារ ។
ដោយឡែក សម្រាប់វៀតណាមវិញ កម្ពុជាអាចខំប្រឹងរកអតិរេកពាណិជ្ជកម្មបានជិត១១២ លានដុល្លារដែរ ដោយការនាំចេញបានតម្លៃជាង ២,៧៣ ពាន់លានដុល្លារកើនឡើង១២,៤ភាគរយ ហើយនាំចូលមកវិញ គឺ២,៦២ពាន់លានដុល្លារ កើន៤,២ភាគរយ ៕
ចែករំលែកព័តមាននេះ