ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខេត្តបន្ទាយមានជ័យ​មាន​បញ្ហា​សុខភាព​ចំនួន​១២​នាក់​ និង​អវត្តមាន​ចំនួន​៤៧​នាក់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​បញ្ហា​សុខភាព​ចំនួន​១២​នាក់​និង​អវត្តមាន​ចំនួន​៤៧​នាក់​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦​នៅ​ក្រុង​សិរី​សោភ័ណ​។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​នៅ​ក្រុង​សិរី​សោភ័ណ​នៅ​ថ្ងៃ​ទី​២​នេះ​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​១២​នាក់​ស្រី​៨​នាក់​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ទី​១​បេ​ក្ខ​ដែល​មាន​បញ្ហា​សុខភាព​ចំនួន​៧​នាក់​ស្រី​៥​នាក់​និង​ថ្ងៃ​ទី​២​មាន​បេក្ខជន​អវត្តមាន​ចំនួន​៤៧​នាក់​ស្រី​១៦​នាក់​ប្រៀបធៀប​ថ្ងៃ​ទី​១​បេក្ខជន​អវត្តមាន​ចំនួន​៤៧​នាក់​ស្រី​១៦​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​ក្នុង​ចំណោម​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ចំនួន​១២​នាក់​ក្នុង​នោះ​មាន​១.​មណ្ឌល​សាកលវិទ្យាល័យ​មាន​ជ័យ​មាន​បញ្ហា​សុខភាព​ចំនួន​១​នាក់ ២.​មណ្ឌល​វិទ្យាល័យ​សិរី​សោភ័ណ​មាន​បញ្ហា​សុខភាព​ចំនួន​៣​នាក់​ស្រី ៣.​មណ្ឌល​សាកលវិទ្យាល័យ​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៤​នាក់​ស្រី​៣​នាក់ ៤.​មណ្ឌល​បឋម​សិក្សា​ហ៊ុន​សែន​សុ​ភី​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​២​នាក់ ៥.​មណ្ឌល​វិទ្យាល័យ​អូរ​អំបិល​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​២​នាក់​។

លោក ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា​៖​ខេត្តបន្ទាយមានជ័យ​ទូ​ទាំង​៩​ស្រុក​/​ក្រុង​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​មាន​បេក្ខជន​ចំនួន​៦,៥០២​នាក់​ស្រី​៣,៧០៧​នាក់​មាន​១.​បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​៥,៨៨៧​នាក់​ស្រី​៣,៤៥១​នាក់ ២.​បេក្ខជនស្វៃរិន​ចំនួន​៤២៧​នាក់​ស្រី​២០៤​នាក់ ៣.​បេក្ខជន​បំពេញវិជ្ជា​មាន​ចំនួន​១៨៨​នាក់​ស្រី​៥២​នាក់ ដែល​មាន​ចំនួន​៨​មណ្ឌល​ស្មើ​២៦១​បន្ទប់​៕