ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង់​២​គ្រឿង​បុ.ក​គ្នា ចំ​ពីមុខ​ពេញទំហឹង ស្លា.ប់​បុរស​ម្នាក់ រង​បួស​ធ្ងន់​ស្រាល​៣​នាក់

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​មនុស្ស​តូច​ធំ​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ ខណៈ​ដែល​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​។

ហេតុការណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវលំ ត្រង់​ចំណុច​ភូមិ​ស្រែ​កក់ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​កើត​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ​បាត់ដំបង​1AE-5187 អ្នកបើកបរ​ឈ្មោះ ខូ​យ ចិន្តា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវលំ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាង​ជេ​ី​ង លុះ​ពេល​ធ្វើ​ដំណ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ​កណ្តាល 1H-7013 អ្នកបើកបរ​ឈ្មោះ ម៉ែ​ន សំ​អូន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ឌុ​ប​មនុស្ស​២​នាក់ ទី​១-​ជុន ឆ​ពុំ ភេទ​ស្រី អាយុ​១២​ឆ្នាំ ទី​២-​ជិន ក្រៃ​ភព ភេទ​ប្រុស អាយុ​៦​ឆ្នាំ អ្នក​ទាំង​បី​នាក់​រស់នៅ​ក្នុងភូមិ​តា​ក្ដេ​រិ៍ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឱ្យ​ស្លាប់​បុរស​ម្នាក់​ឈ្មោះ​(​ម៉ែ​ន សំ​អូន​) ពេល​បញ្ជូន​ដល់​ទៅ​មន្ទីរពេទ្យ រង​របួសធ្ងន់ ១​នាក់​ប្រុស ឈ្មោះ​(​ខូ​យ ចិន្ដា​) ក្រុម​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ និង​រង ​របួសស្រាល​ចំនួន​២​នាក់ ឈ្មោះ (​ជុន ឆ​ពុំ​-​ជិន ក្រៃ​ភព​) ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​។ សព​បុរស​ខាងលើ​ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណ​។ រង​ការ​ខូចខាត​ម៉ូតូ​ចំនួន ២​គ្រឿង​ស្រាល​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រលាំងចក បណ្ដោះអាសន្ន​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​