គណៈកម្មការទន្លេមេគង្គថា តំបន់មួយនៅរតនៈគីរីអាចរងគ្រោះទឹកជំនន់
- រតនគិរី
ពលរដ្ឋនៅខេត្តរតនៈគីរី សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ខណៈគណៈកម្មការទន្លេមេគង្គបានប្រកាស នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថា តំបន់តាវែង នៅក្នុងខេត្តរតនៈគីរី អាចជួបគ្រោះទឹកជំនន់ ស្របពេលដែលនៅឡាវ ក៏មានការព្រមានជាច្រើន
កន្លែង ។
ប្រភពដដែលបានឲ្យដឹងថា បរិមាណទឹកភ្លៀងត្រូវបានព្យាករណ៍ថា អាចធ្លាក់មកច្រើននៅខេត្តមួយចំនួននៅកម្ពុជា ពោលគឺនៅស្ទឹងត្រែង ក្រចេះ រតនៈគិរី និងមណ្ឌលគីរី ។
សេចក្តីជូនដំណឹងនេះ ក៏ស្របគ្នានឹងសេចក្តីជូនដំណឹងនេះ នៅថ្ងៃនេះ របស់ក្រសួងធនធានទឹក និងឧតុនិយមដែលប្រកាសថា ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែសីហា តំបន់ខ្ពង់រាប ដែលមានខេត្តទាំងនេះផងដែរ នោះអាចទទួលរងទឹកភ្លៀងធ្លាក់ដល់ទៅ៦០ភាគរយ ហើយតំបន់មាត់សមុទ្រអាចដល់៧០ភាគរយ ស្របពេលដែលតំបន់ទំនាបកណ្តាល គឺមានរង្វង់៤០ភាគរយ ។

ចែករំលែកព័តមាននេះ