ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហក់ឡើងជាបន្តបន្ទាប់! ទឹកទន្លេមេគង្គនៅកំពង់ចាមកើនឡើងដល់១១,២៨ ម៉ែត្រ ស្របពេលភ្លៀងធ្លាក់ពាសពេញខេត្ត

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម បាន​បន្ត​ហក់​ឡើង​ថែម​ទៀត ដល់​កម្ពស់​ជាង​១១​ម៉ែត្រ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​តិច ឬ​ច្រើន នៅ​តាម​បណ្តា​ក្រុង​/​ស្រុក ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​នេះ ។

ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម បាន​បន្ត​ហក់​ឡើង​ថែម​ទៀត ដោយនៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ កម្ពស់​ទឹកបាន​កើនឡើង​ដល់​កម្ពស់​១១,២៨​ម៉ែត្រ គឺ​កើនឡើង​០,២០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។

ទោះជា​យ៉ាងណា លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ពេល​នេះ នៅ​ទាប​ជាង​កម្ពស់​ទឹក កាលពី​ឆ្នាំ​២០២៥ ដែល​មាន​កម្ពស់​១១,៦២​ម៉ែត្រ​ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ប្រុង​ប្រយ័ត្ន​នៅ​តំបន់​នេះ​គឺ​១៥,២០​ម៉ែត្រ ។

ទន្ទឹម​ស្ថានភាព​ទឹកទន្លេ​មេគង្គ​បែប​នេះ បាន​ធ្វើ​ឲ្យ​ព្រែក​ចំនួន​១៦ ក្នុង​៤១​ព្រែក បាន​ទទួល​របប​ទឹកទន្លេ​មេគង្គ ដោយ​ក្នុង​នោះ ស្ថិត​នៅ​ស្រុក​កងមាស ចំនួន​៦/១៣ ស្រុក​ស្ទឹង​ត្រង់​៥/៥ ស្រុក​កំ​ង់​សៀម​២/១១ ស្រុក​ស្រី​សន្ធរ​២/៧ និង​ស្រុក​កោះសូទិន​ចំនួន​១/៥​។

ដោយឡែក ចំពោះ​ស្ថានភាព​អាកាសធាតុ​វិញ កាលពី​ម្សិលមិញ​នេះ គឺ​មាន​ធ្លាក់​នៅ​តាម​បណ្តា​ក្រុង​/​ស្រុក​ចំនួន​៨ ដោយ​ភូមិ​/​ឃុំ ក្នុងស្រុក​/​ក្រុងមាន​ភ្លៀង​ធ្លាក់​តិច ឬ​ច្រើន​ទៅ​តាម​ទីកន្លែង​ជាក់ស្តែង ៕