ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី៖ អ៊ុយក្រែនបើកការវា.យ.ប្រ.ហារដោយដ្រូនទ្រង់ទ្រាយធំចូលជ្រៅក្នុងទឹកដីរុស្ស៊ី ស.ម្លា.ប់មនុស្ស​១១នាក់ ខណៈរុស្ស៊ីបា.ញ់មីស៊ីលសងសឹកតបតវិញយ៉ាងខ្លាំង​ក្លា

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី៖ អ៊ុយ​ក្រែ​ន​បន្ត​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន​ក្នុង​ទ្រង់ទ្រាយ​ធំ ប្រឆាំង​ដែនដី​រុ​ស្ស៊ី ​​នា​ថ្ងៃ​ទី​១០​ សីហា​វាយប្រហារ​ភាគ​កណ្ដាល​ប្រទេស​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់​ ។ នេះ​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​មួយ​របស់​អ៊ុយ​ក្រែ​ន​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុ​ស្ស៊ី​តាំងពី​ក្រុង​មូ​ស្គូ​ចាប់​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​ពី​ឆ្នាំ​២០២២​មក​ ។

ការ​វាយប្រហារ​នោះ​ ធ្វើ​ឡើង​ទាំង​ប្រឆាំង​បណ្ដា​ទីតាំង​ឧស្សាហកម្ម​ក៏​ដូច​ជា​បណ្ដា​ទីតាំង​ស៊ី​​វិល នៅ​ទីក្រុង​ឧស្សាហកម្ម​នី​ស​
នេ​កាម​ស្ក៍ ស្ថិត​នៅ​ចម្ងាយ​ដល់​ជាង​១០០០​គីឡូម៉ែត្រ​ ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ប្រមាណ​ជា​៤០​នាក់​ទៀត​រង​របួស​ ។ មាន​ប្រជាជន​២៤០.០០០​នាក់​ ទីក្រុង​នី​ស​នេ​កាម​ស្ក៍​ដែល​ត្រូវ​គេ​ផ្ដល់​រហ្សនាម​ថា រដ្ឋធានី​ឧស្សាហកម្ម​ប្រេង​គីមី​នៃ​តំបន់​តា​តា​ស្ថាន មាន​ជា​ពិសេស​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​និង​រោងចក្រ​ប្រេង​គីមី​ធំ​មួយ​។ ទីក្រុង​នោះ​ធ្លាប់​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១២​ មិថុនា សំដៅលើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​២​កន្លែង​ ។

ពិត​ណាស់​ ការ​វាយប្រហារ​នោះ​របស់​អ៊ុយ​ក្រែ​ន ​ពិតជា​នាំ​ឲ្យ​មានការ​វាយ​សងសឹក​វិញ​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ​។ តាម​នាយទាហាន​អ៊ុយ​ក្រែ​ន​ម្នាក់​​ជា​មេបញ្ជាការ​កងកម្លាំង​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ថា កងទ័ព​រុ​ស្ស៊ី​​បច្ចុប្បន្ន អាច​បាញ់​ដំណាលគ្នា​មី​ស៊ី​​ល​បាលី​ស្ទិ​ក​៧៧​គ្រាប់ ហើយ​គ្រោង​បង្កើន​ដល់​២០០​គ្រាប់ ​។ ការ​ព្រមាន​នេះ​ របស់​មេបញ្ជាការ​រូប​នោះ​ធ្វើ​ឡើង​ក្នុង​ពេល​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​យុទ្ធ​នាការ ប៉ុនប៉ង​ដណ្ដើម​យក​តំបន់​គ្រី​មេ​ពី​រុ​ស្ស៊ី​​វិញ ហើយ​កាត់​ផ្ដាច់​ខ្សែ​គមនាគមន៍​ជើង​គោក​របស់​រុ​ស្ស៊ី ។ លោក​អះអាង​ថា ​កងកម្លាំង​ដ្រូ​ន​របស់​លោក អាច​បង្កើន​ដល់​៧​ដង ​ការ​វាយប្រហារ​លើ​បណ្ដាក​គោលដៅ​នៅ​ឧបទ្វីប​គ្រី​មេ ប្រសិនបើ​ជំនួយ​ហិរញ្ញវត្ថុ​របស់​លោក​ខាងលិច​ដែល​សន្យា​ផ្ដល់​ឲ្យ​មក​ដល់​លឿន ​។

មនុស្ស​យ៉ាងតិច​៩​នាក់​ស្លាប់ ​នៅ​អ៊ុយ​ក្រែ​ន​នា​ពេល​យប់​ថ្ងៃ​ទៅ​១០ ​មក​១១​ សីហា ដោយសារ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ ។ ការ​វាយប្រហារ​នា​ពេល​យប់​របស់​រុ​ស្ស៊ី​​លើ​ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ដំបូង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦​នាក់​និង​របួស​១៩​នាក់ ចំណែក​នៅ​ក្រុង​គៀវ​ស្នូរ​ផ្ទុះ​នានា​បាន​លាន់ឮ ក្រោយ​ស្នូរស៊ី​​រ៉ែ​ន​ប្រកាស​អាសន្ន​ពី​ការ​វាយប្រហារ​ដោយ
​មី​ស៊ី​ល​ ។

ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​ហ្សា​ប៉ូ​រ៉ី​ហ្ស៊ី​យ៉ា​ថ្លែង​ថា រុ​ស្ស៊ី​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​តំបន់​ក្រុង​នោះ ដោយ​មី​ស៊ី​​ល​ និង​គ្រាប់បែក​ហោះ​បញ្ជា​ពិ​ចម្ងាយ ដោយ​បំផ្លាញ​និង​ធ្វើ​ឲ្យ​ខូចខាត​បណ្ដា​អគារ​និង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​ ។ កងទ័ព​រុ​ស្ស៊ី ​ក៏​វាយប្រហារ​ដោយ​ដ្រូ​ន​ និង​កាំភ្លើង​ធំ ប្រឆាំង​ស្រុក​៥​នៃ​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវ​ស្ក៍​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​ និង​៥​នាក់​រង​របួស​។ នៅ​ក្រុង​គៀវ​ស្នូរ​ផ្ទុះ​នានា​លាន់ឮ​នា​យប់​ថ្ងៃ​ទី​១០​ មក​១១ ​សីហា​ ដោយសារ​មី​ស៊ី​​ល​រុ​ស្ស៊ី ​៕