ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិ​បាល​ថ្មី​ថៃ​​ទទួល​ការ​​យល់​​ព្រម​ពី​​ព្រះ​មហា​ក្សត្រ​​ដោយ​ពុំ​មាន​​សមា​ជិក​​ក្រុម​អាវ​​ក្រហម​ណា​​ម្នាក់​​ឡើយ

13 ឆ្នាំ មុន

រដ្ឋា​ភិ​បាល​ថ្មី​របស់​លោក​ស្រី​យីង​ឡាក់​ ស៊ីណា​វ៉ា​ត្រា​ ទទួល​បាន​ការ​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​រួច​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​៩ សីហា បន្ទាប់​ពី លោកស្រី​យីង​ឡាក់ ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង​មក​។ បញ្ជី​សមា​ជិក​រដ្ឋា​ភិ​បាល​ថ្មី​ថៃ​ត្រូវ​បាន​បញ្ជូន​ដល់​ខុទ្ទកា​ល័យ​លេខា​ធិការ​ទី​មួយ​របស់​ព្រះ​មហា​ក្សត្រ

រដ្ឋា​ភិ​បាល​ថ្មី​របស់​លោក​ស្រី​យីង​ឡាក់​ ស៊ីណា​វ៉ា​ត្រា​ ទទួល​បាន​ការ​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​រួច​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​៩ សីហា បន្ទាប់​ពី លោកស្រី​យីង​ឡាក់ ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង​មក​។

បញ្ជី​សមា​ជិក​រដ្ឋា​ភិ​បាល​ថ្មី​ថៃ​ត្រូវ​បាន​បញ្ជូន​ដល់​ខុទ្ទកា​ល័យ​លេខា​ធិការ​ទី​មួយ​របស់​ព្រះ​មហា​ក្សត្រ​​ដើម្បី​ទូល​សុំ​ការ​យល់​ព្រម​របស់​ព្រះ​មហា​ក្សត្រ​​​កាល​ពី​ថ្ងៃ​ទី​៩ សីហា ។ សមា​ជិក​មួយ​ចំនួន​របស់​រដ្ឋា​ភិ​បាល​​ថ្មី​នេះ​រួម​មាន​ប្រធាន​គណ​បក្ស​ភឿ​ថៃ​លោក​យ៉ុង​យុទ្ធ​ វី​ឆៃ​ឌីត ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​។ លោក​ចា​ឡឺម យូ​បាម​រ៉ុង ត្រូវ​បាន​តែង​តាំង​ជា​ឧប​នាយករដ្ឋ​មន្ត្រី​ ឧត្តម​សេនីយ៍​​យុ​ថា​សាក់​ សា​ស៊ី​ប្រា​ផា​ ជ្រើស​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ ហើយ​លោក​ស៊ូរ៉ា​ពង្ស​ តូវី​ចក្រ​ ឆាយ​កុល​ ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​។

ពុំ​មាន​មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម​ណា​ម្នាក់​​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​រដ្ឋា​ភិ​បាល​ថ្មី​ថៃ​នេះ​ឡើយ​។ មុន​នេះ​នា​ថ្ងៃ​ទី​៩ សីហា ដែរ លោក​ស្រី​​យីង​ឡាក់​ជា​ប្អូន​ស្រី​ពៅ​របស់​ស្ថាបនិក​គណ​បក្ស​ លោក​ថាក់​ស៊ីន​ ស៊ី​ណា​វ៉ា​ត្រា​ ថ្លែង​ថា បង​ប្រុស​របស់​លោក​ស្រី​​ពុំ​បាន​ចូល​រួម​ក្នុង​ការ​សម្រាំង​ជ្រើស​រើស​បណ្តា​សមា​ជិក​របស់​រដ្ឋា​ភិ​បាល​ថ្មី​ឡើយ​។

លោក​ថាក់​ស៊ីន ដែល​រស់​នៅ​និរទេស​​ឯ​ក្រុង​ឌូ​បៃ​​ត្រូវ​បាន​​ផ្តួល​រំលំ​​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា​មួយ​គាំទ្រ​ដោយ​ពួក​អាមាត្យ​កាល​ពី​ឆ្នាំ​២០០៦។ ទោះ​បី​ជា​លោក​ពុំ​បាន​ស្ថិត​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ​ក៏​លោក​ថាក់​ស៊ីន​នៅ​តែ​សកម្ម​ជានិច្ច​ ហើយ​​នឹង​អាច​ជា​មេដឹក​នាំ​តាម​ព្រឹត្ត​ន័យ​របស់​គណ​បក្ស​។

កាល​ពី​ថ្ងៃ​ទី​៩ សីហា លោក​ស្រី​យីង​ឡាក់​ ថ្លែង​ថា ខ្ញុំ​មាន​ទំនុក​ចិត្ត​ និង​ពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​រដ្ឋា​ភិ​បាល​នោះ​ក្រោយ​ពី​បានធ្វើ​​ការ​ងារ​ជា​ច្រើន​លើ​រឿង​នេះ​មក​។ យើង​​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​រដ្ឋា​ភិ​បាល​នោះ​ធ្វើ​ការ​មុន​ពេល​វាយ​តម្លៃ​ពី​ភាព​សុក្រឹត្យ​របស់​រដ្ឋា​ភិ​បាលនេះ​។ បណ្តា​សមា​ជិក​រដ្ឋា​ភិ​បាល​ថ្មី​របស់​លោក​ស្រី​យីង​ឡាក់ ស៊ីណាវ៉ា​ត្រា​ ជា​នារី​ថៃ​ដំបូង​គេ​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​​ត្រូវ​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង​នៅ​មុខ​ព្រះ​ភ័ក្ត្រ​ព្រះ​មហា​ក្សត្រ​នា​ថ្ងៃ​ទី​១០ សីហា នៅ មន្ទី​រ​ពេទ្យ​SIRIRAJ៕