ប្រទេសកូឡុំប៊ី ៖ តុល្យការនៃគ្រោះរញ្ជួយដីកម្លាំង៧,៤រីស្ទ័រនៅកូឡុំប៊ី កាលពីថ្ងៃទី១០ សីហា ចំនួនអ្នកស្លាប់កើនដល់១១១នាក់និងមនុស្ស៨៧នាក់រងរបួសក្នុងប្រទេសនោះ ។ នេះជាការអះអាងរបស់ប្រធានាធិបតីកូឡុំប៊ី លោកអាបេឡាដូដឺឡាអេសព្រី
អែលឡា ។ នេះគ្រាន់តែជាតុល្យការបណ្ដោះអាសន្នប៉ុណ្ណោះ ដោយចំនួនជនរងគ្រោះអាចមានច្រើនជាងនេះ។

ប្រធានាធិបតីរូបនោះបញ្ជាក់ទៀតថា ការរញ្ជួយដីនោះ បណ្ដាលឲ្យអគារច្រើនរយរងការបំផ្លាញ ឬខូចខាត ហើយបណ្ដាហេដ្ឋា រចនាសម្ព័ន្ធក្នុងព្រលានយន្តហោះ៦ ក៏រងការខូចខាតដែរនាំឲ្យផ្អាកការហោះពាណិជ្ជកម្ម ។ មុននេះ រដ្ឋាភិបាលកូឡុំប៊ីប្រកាសពីគ្រោះមហន្តរាយជាតិ ដើម្បីប្រឈមមុខនឹងបណ្ដាផលវិបាកនៃការរញ្ជួយដីនេះ ។

តាមផ្នែកភូគម្ភសាស្ត្រកូឡុំប៊ី និងវិទ្យាស្ថានភូគម្ភសាស្ត្រអាមេរិក USGS ដែរថា ការរញ្ជួយដីនោះ កើតមាននាវេលាម៉ោង៧ និង៣៤នាទីព្រឹកម៉ោងក្នុងស្រុក នៅភាគខាងលិចប្រទេស ។ ចំណុចកណ្ដាលរបស់វាស្ថិតក្នុងជម្រៅ៩៦គីឡូម៉ែត្រ នៅជិតឃុំសាន់ចូសេដែលប៉ាល់ម៉ាខេត្តចូកូ ចម្ងាយ៤០០គីឡូម៉ែត្រខាងលិចក្រុងបូហ្គោតា ។ ការរញ្ជួយដីនោះ បណ្ដាលឲ្យប្រជាជនច្រើននាក់ជាប់ក្រោមគំនរបាក់បែក ហើយមនុស្សម្នាបាននាំគ្នារត់ចេញពីផ្ទះសម្បែងរហូតដល់រដ្ឋធានីបូហ្គោតា ។ ការរញ្ជួយដីនេះ ក៏នាំឲ្យមានការញ័ររង្កើរដល់បណ្ដាប្រទេសជិតខាងដូចជា អេក្វាទ័រនិងប៉ាណាម៉ាដែលនៅមិនទាន់់មានសេចក្ដីរាយការពីការខូចខាតនៅឡើយ ។

សហគមន៍អន្តរជាតិត្រៀមផ្ដល់ជំនួយ ។ អាមេរិក អ៉ីស្រាអែល សីលី និងសាល់វ៉ាឌ័រ ស្នើផ្ដល់ជំនួយដល់កូឡុំប៊ី និងថាត្រៀមចូលរួម ក្នុងការខិតខំប្រឹងប្រែងបន្ទាន់ និងជួយប្រជាជនរងការប៉ះពាល់។ សហភាពអឺរ៉ុបក៏ប្រកាសពីការត្រៀមបញ្ជួនក្រុមជួយសង្គ្រោះមកជួយកូឡុំប៊ីដែរ ។

ការរញ្ជួយដីននេះ បានបំផ្លាញទីក្រុងជាច្រើននៅភាគខាងលិចកូឡុំប៊ីពិសេស ទីក្រុង PEREIRA QUIBDO CALL និងMANIZALES ។ រដ្ឋមន្ត្រីមហាផ្ទៃកូឡុំប៊ីគូសបញ្ជាក់ថា ឃុំជាង២០ក្នុងប្រទេសរងការប៉ះពាល់។ ផ្នែកភូកុម្ភសាស្ត្រកូឡុំប៊ីគូសបញ្ជាក់នាថ្ងៃទី១០សីហាថា នោះជាការរញ្ជួយដីខ្លាំងបំផុតនៅកូឡុំប៊ីរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ការរញ្ជួយដីនេះបណ្ដាលឲ្យមានភាពចលាចលក្នុងចំណោមប្រជាជនកូឡុំប៊ី ព្រោះតែឃើញទំហំគ្រោះមហន្តរាយនៃការរញ្ជួយដីផ្ទួនៗគ្នា២ កាលពីដំណាច់ខែមិថុនានៅវេណេស៊ុយឡាជិតខាង បណ្ដាលឲ្យអគារជាច្រើនរងការបាក់បែក ហើយមនុស្សជាង៥០០០នាក់ស្លាប់់ និងមានការបំផ្លាញធ្ងន់ធ្ងរបំផុត៕
ចែករំលែកព័តមាននេះ