ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១០​ថ្ងៃ! នគរបាល​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ជាង​៨០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​​ជាង​​១២០​នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បាន​បន្ត​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៨៥​ករណី និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១២៣​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​។

យោង​របាយការណ៍​ក្រសួងមហាផ្ទៃ បទល្មើស​ទាំងនោះ មាន​ជា​អាទិ៍ បទល្មើស​លួច​៤១​ករណី ឆក់​២​ករណី ប្លន់​៣​ករណី ឆបោក​៥​ករណី ហិង្សា​១៨​ករណី រំលោភ​សេពសន្ថវៈ​៣​ករណី បំពាន​ផ្លូវភេទ​១​ករណី ប្រើប្រាស់​អាវុធ​ខុសច្បាប់​២​ករណី ឃាតកម្ម​៩​ករណី និង​បង្ខាំង​មនុស្ស​ខុសច្បាប់​១​ករណី​ ។

បើ​តាម​របាយការណ៍​មូលដ្ឋាន​មាន​កើត​មាន​បទល្មើស​មាន​ជា​អាទិ៍ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ព្រះ​សីហ​នុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ ព្រះ​វិហារ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយ​រៀង និង​ខេត្តព្រៃវែង ​៕