ថ្មីៗក្តៅៗ ! តម្លៃប្រេងសាំងលក់រាយថ្មីចុះបន្តិចទៀតហើយដែលត្រូវអនុវត្តចាប់ពីម៉ោង ១រសៀលថ្ងៃនេះទៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកបើកបរត្រៀមខ្លួន! តម្លៃប្រេងឥន្ធនៈអាប់ដេតលក់រាយថ្មី ត្រូវបានប្រកាសជាផ្លូវការ ដោយសាំងធម្មតាថ្លៃ ៤.១៥០ រៀល និងម៉ាស៊ូត ៤.៨៥០ រៀល/លីត្រ ។

ក្រសួងពាណិជ្ជកម្ម បានប្រកាសនាព្រឹកថ្ងៃទី១១ ខែសីហានេះថា តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១ រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ផ្អែកលើការគណនារូបមន្តកែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ស្របតាមការប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារតំបន់ និងអន្តរជាតិ តម្លៃប្រេងឥន្ធនៈថ្មីដែលត្រូវអនុវត្តមានដូចតទៅ ៖ ចំពោះប្រេងសាំងធម្មតាតម្លៃ ៤១៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូតតម្លៃ៤៨៥០ រៀល/លីត្រ ។

ក្រសួងពាណិជ្ជកម្ម ក៏បានតម្រូវឱ្យគ្រប់ស្ថានីយចែករាយប្រេងឥន្ធនៈទាំងអស់ ត្រូវបិទផ្សាយតម្លៃថ្មីនេះ ឱ្យបានច្បាស់លាស់ និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមកាលបរិច្ឆេទដែលបានកំណត់ ៕

ចែករំលែកព័តមាននេះ