សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំតាមបណ្ដាញសង្គម TRUTH SOCIAL របស់លោកថ្លែង កាលពីថ្ងៃទី១០ សីហា ថា សហរដ្ឋអាមេរិកទាមទារឲ្យបង់សំណង សម្រាប់បណ្ដាសកម្មភាពដែលអ៉ីរ៉ង់បានធ្វើរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើបណ្ដាអ្នកប្រឆាំងខ្លួននៅបរទេស ឬប្រឆាំងពួកបាតុករក្នុងដែនដីខ្លួន ។

លោកត្រាំអះអាងថា ការទាមទារទាំងនេះគឺម៉ឺងម៉ាត់ ក្នុងរាល់ការចរចាជាការឆ្លើយតបចំពោះការទាមទារតាំងពីយូរមកហើយ របស់អាជ្ញាធរអ៉ីរ៉ង់ដែលដាក់លក្ខខណ្ឌថា រាល់កិច្ចព្រមព្រៀងស្ដីពីច្រកសមុទ្រហ័រមូស ត្រូវមានការចេញសងការខូចខាតពីសំណាក់សហរដ្ឋអាមេរិក ។
លោកត្រាំសរសេរថា អ៉ីរ៉ង់ទាមទារឲ្យចេញសងការបំផ្លាញរយៈពេល៥ខែនៃសង្គ្រាម ទោះបីរឿងនោះមិនដែលលើកឡើង ក្នុងការចរចា ឬកិច្ចប្រជុំណាមួយរបស់យើងក្ដី។ ប៉ុន្តែនោះជាគំនិតសំខាន់ ព្រោះការទាមទារបែបគ្នានោះ ខ្ញុំឲ្យអ៉ីរ៉ង់ចេញសងការខូចខាតដល់បណ្ដាមនុស្សដែលខ្លួនសម្លាប់ និងធ្វើឲ្យរបួស ក្នុងការវាយប្រហារឬជម្លោះ ក្នុងនោះមានទាំងចេញសងចំពោះបណ្ដាគ្រួសារអ្នកដែលស្លាប់លើនាវាUSS COLE ជានាវាចម្បាំងអាមេរិករងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមមួយ កាលពីឆ្នាំ២០០០នៅយេម៉ែនផង។

លោកត្រាំបន្តទៀតថា ការចេញសងក៏ត្រូវធ្វើចំពោះគ្រួសារបាតុករច្រើនរយពាន់នាក់ដែលអ៉ីរ៉ង់សម្លាប់រយៈពេល៥០ឆ្នាំចុងក្រោយនេះ ដោយមិនទាន់និយាយពីមនុស្ស៥២.០០០នាក់ ដែលត្រូវសម្លាប់រយៈពេល៥ខែចុងក្រោយនេះផងទេ ។ ការទាមទារបកបែបនេះរបស់អាមេរិកកាន់តែនាំឲ្យមានភាពមិនច្បាស់លាស់ខ្លាំងថែមទៀត ចំពោះកិច្ចព្រមព្រៀងបើកច្រកសមុទ្រហ័រមូសឡើងវិញឆាប់ៗ។
អ៉ីរ៉ង់ទាមទារថា អាមេរិកត្រូវបញ្ចប់សង្គ្រាមនិងការឈ្លានពានជាស្ថាពរ ប្រឆាំងអ៉ីរ៉ង់ និងបណ្ដាសម្ព័ន្ធមិត្តខ្លួនក្នុងនោះមានទាំងនៅយេម៉ែន និងអ៉ីរ៉ាក់ផងដែរ ។ លុបចោលការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ចេញសងទាំងស្រុងការខូចខាតមកពីការប្រទូស្តរ៉ាយគ្នា លុបចោលបណ្ដាទណ្ឌកម្មប្រឆាំងសេដ្ឋកិច្ចអ៉ីរ៉ង់ និងផ្ដល់ឲ្យវិញរាល់ទ្រព្យសម្បត្តិអ៉ីរ៉ង់ដែលបង្កកទុកដោយគ្មានលក្ខខណ្ឌ ៕

ចែករំលែកព័តមាននេះ