ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​គ្រឿង​ចក្រ​ធុន​​ធ្ងន់​ជាង​១០០​គ្រឿង​​ដល់​ក្រសួង​​ធនធានទឹក​ជា​ជំនួយ​​​​ឥ​ត​សំណង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​រាជរដ្ឋាភិបាល​​ជប៉ុន​នឹង​ប្រគល់​គ្រឿងចក្រ​​ធុនធ្ងន់​​​ជាង​​១០០​គ្រឿង ​​ជា​អំណោយ​​ឥត​សំណង​​ជូន​ចំពោះ​រាជរដ្ឋាភិបាល​​​កម្ពុជា ​ហើយត្រូវ​ទទួល​ដោយ​​ក្រសួង​​​ធនធាន​ទឹក​​និង​ឧតុនិយម​ ដើម្បី​ប្រើប្រាស់​​តាម​តម្រូវ​ការ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​។​

រាជធានីភ្នំពេញ​​ ៖ ​រាជរដ្ឋាភិបាល​​ជប៉ុន​នឹង​ប្រគល់​គ្រឿងចក្រ​​ធុនធ្ងន់​​​ជាង​​១០០​គ្រឿង ​​ជា​អំណោយ​​ឥត​សំណង​​ជូន​ចំពោះ​រាជរដ្ឋាភិបាល​​​កម្ពុជា ​ហើយត្រូវ​ទទួល​ដោយ​​ក្រសួង​​​ធនធាន​ទឹក​​និង​ឧតុនិយម​ ដើម្បី​ប្រើប្រាស់​​តាម​តម្រូវ​ការ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​។

ពិធីប្រគល់​-ទទួល​​​នឹង​ធ្វើឡើង​នៅថ្ងៃទី​​១១ សីហា ២០១១ ​ស្អែក​នេះ​។​ បន្ទាប់ពី​​ការប្រគល់​​ និង​ទទួល​ហើយ​​គ្រឿង​ចក្រ​​​​ជាង​១០០គ្រឿង​នេះ នឹង​ត្រូវ​​បែង​ចែក​​ទៅ​តាម​ភូមិ​​​​ភាគ ដោយ​មាន​​ការ​ឯកភាព​ពីស្ថានទូត​ជប៉ុន ដើម្បី​​​បម្រើ​ការងារ​​លើប្រយោជន៍​​​​ប្រព័ន្ធ​​​ធារាសាស្ត្រ​។ គ្រឿង​​ចក្រ​​នេះ​ចំនួន​១១៤​គ្រឿង រួមមាន Excavator ២០​គ្រឿង Bulldozer ៩គ្រឿង Dump Truck ៤០​គ្រឿង Motor grader ៥គ្រឿង Vibrating Roller ៩គ្រឿង Water Tank Truck ៥គ្រឿង ​​Truck Head and trailer ៥គ្រឿង Wheel Loader ៥គ្រឿង Molile Warkshop truck ១គ្រឿង និង​រថយន្ត Toyota Pick up ១៥​គ្រឿង ៕