ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាពប្រឡងបាក់ឌុបនៅ​ក្រុង​កំពង់ចាម ៖ អាណាព្យា​បាល​អុជ​ធូប​បន់ស្រន់ រីឯបេក្ខជនខ្លះមក​ប្រឡងទាំងដៃ​ព្យួរសេរ៉ូម

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ទោះបី​ពិតជា​សាស្ត្រ​មានការ​រីក​ចម្រើន​យ៉ាងណា​ក៏​ដោយ​ជាមួយ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ បាន​នាំ​គ្នា​បែ​បន់អុជ​ធូប មាន​ចេក ផ្លែ​ឈើ​ផ្សេង​ៗ ដើម្បី​ថ្វាយ​ដល់​រូបសំណាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ៧ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ដើម្បី​បួងសួង​ឱ្យ​កូន​ៗ របស់​ពួក​គាត់​ប្រលង​ជាប់​។ ចំពោះ​ទស្សនៈ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​”​អ្នកចេះ​គឺ​ប្រឡង​ជាប់​” ដែល​នេះ​ជា​សារ​មាន​ន័យ​ទូលំទូលាយ​។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​ដែល​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១០​ខែសីហា​ឆ្នាំ​២០២៦ នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម ដោយ​មានការ​ចូលរួម​តំណាង​ក្រសួង​អប់រំ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​ក្មួយ​ៗ​ឱ្យ​ប្រឡង​ជាប់​គ្រប់​ៗ​គ្នា​ផង​ដែរ​។

លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ម នៅ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​គឺ​មាន​មណ្ឌល​សរុប​ចំនួន​១៦​បន្ទប់​ចំនួន​៣៨៥​បន្ទប់ បេក្ខជន​សរុប​ចំនួន ៩៥៧៥​ស្រី​៥៦៨៣​នាក់ ចែក​ចេញ​ជា​ពីរ​ផ្នែក​ ៖
១.​វិទ្យាសាស្ត្រ ៥​មណ្ឌល ១១០​បន្ទប់
-​បេក្ខជន​សរុប​២៦៧៧​ស្រី​១៦៨៩​នាក់
២.​វិ​ទ្យ​សាស្ត្រ​សង្គម ១១​មណ្ឌល ២៨៥​បន្ទប់
-​បក្ខជន​សរុប​៦៩២៤​ស្រី​៣៩៩៩​នាក់​។

ចំពោះ​លទ្ធផល​នៃ​ការ​រំពឹង​ទុក​ចំនួន​សិស្ស​ដែល​ត្រូវ​ប្រឡង​ជាប់​ប៉ុន្មាន​ភាគរយ​នោះ​រូប​លោក​មិន​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ​។

បើ​តាម​យុ​វិ​សិស្ស ឃី​ន រ៉ា​នី រៀន​ថ្នាក់​ទី ១២ “B” នៃ​វិទ្យាល័យ​វង្ស​ទឹក ឃុំ​ជី​បាល​ស្រុក​ស្រី​សន្ធរ ដែល​ត្រូវ​មក​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា មុន​ប្រលង​មួយ​ថ្ងៃ​បាន​មក​មើល​ឈ្មោះ​និង​បន្ទប់​នៅ​ក្នុង​មណ្ឌល​ប្រឡង​ដោយ​មាន​ទឹកមុខ​រាង​ស្រស់ញញឹម​ក្នុង​ចិត្តបាន​ពោល​ពាក្យ​ថាបើ​ខ្ញុំ​ប្រលង​ជាប់​និង​ទៅ​រៀន​នៅ​ប្រទេស​ចិន ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​សង្គម​ជាតិ​។

ចំណែក​យុវៈ​សិស្ស​ម៉េ​ង​ស៊ា ម៉េ​ង​ហាក់​ភេទ​ប្រុស ជា​សិស្ស​រៀន​ថ្នាក់​ទី​១២”C” វិទ្យាល័យ​ជី​ហែ ស្រុក​កោះសូទិន បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​ប្រឡង​រូបគេ​បាន​ប្រឹងប្រែង​រៀនសូត្រ​គ្រប់​មេរៀន​នៅផ្ទះ​របស់​ខ្លួន​ចៃដន្យ​មាន​ពេល​មួយ​ស្រាប់តែ​កៀក​ដល់​ថ្ងៃ​ប្រឡង​ត្រូវ​បាន​មូស​ខាំ​ជា​ហេតុ​បណ្ដាល​ឲ្យ​ឆ្លង​ជំងឺគ្រុនឈាម ត្រូវ​បាន​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន​៣​ថ្ងៃ​និង​នៅ​មន្ទីរពេទ្យ​ខេត្ត​មួយ​ថ្ងៃ ។​ដោយនៅ​ក្នុង​ដៃ​មាន​បន្តោង​សេរ៉ូម​ខណៈ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​១០​សីហា​ឆ្នាំ ២០២៦ បាន​ដើរ​ចេញពី​ក្នុង​មណ្ឌល​ប្រឡង​នៅ​ភូមិភាគ​គរុ​កោ​កុស​ល្យ​ខេត្តមាន​ម្ដាយ​ចាំ​ទទួល​នៅ​ច្រក​ទ្វារ​ខាង​មុខរូបគេ​បាន​ផ្ដេ​ជ្ញា​ចិត្ត​ប្រឹងប្រែង​រៀនសូត្រ​ដោយ​រំពឹង​ថា​ការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១០-១១​សីហា រំពឹង​អាច​នឹង​ប្រលង​ជាប់​។

សូម​បញ្ជាក់​ថា​នៅ​តាម​មណ្ឌល​ប្រលង​នានា​ក្នុង​ខេត្តកំពង់ចាម​ត្រូវ​បាន​ពង្រាយ​មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​ស​.​ស​.​យ​.​ក​) ត្រូវ​បាន​ពង្រឹង​សណ្ដាប់ធ្នាប់​បាន​ល្អ​ដោយ​មិន​មាន​បុគ្គល​ណា​ម្នាក់​អាច​នាំ​យក​ព្រី​យ៉ុ​ង​ចូល​ក្នុង​បន្ទប់​ប្រលង​បាន​នោះ​ទេ​ ៕​