ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំយកក្រដាស ឬអាវជូតវ៉ែនតា! ទម្លាប់តូចៗអាចធ្វើឱ្យកញ្ចក់ខូចលឿន

2 ថ្ងៃ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនមានទម្លាប់យកក្រដាសជូតមាត់ ឬជាយអាវមកជូតវ៉ែនតា នៅពេលកញ្ចក់មានធូលី ស្នាមម្រាមដៃ ឬជាតិខ្លាញ់។ ប៉ុន្តែវិធីនេះអាចធ្វើឱ្យកញ្ចក់ និងស្រទាប់ការពាររបស់វាខូចលឿន។

បើតាមព័ត៌មានពីម៉ាកវ៉ែនតាជប៉ុន Zoff ការជូតកញ្ចក់ទាំងនៅស្ងួត ខណៈមានធូលី ឬកម្ទេចតូចៗជាប់លើផ្ទៃ អាចធ្វើឱ្យភាគល្អិតទាំងនោះប្រៀបដូចក្រដាសខ្សាច់ កកិតលើកញ្ចក់ និងបង្កឱ្យមានស្នាមឆ្កូត។

ក្រៅពីនេះ គួរជៀសវាងប្រើក្រណាត់កខ្វក់ជូតវ៉ែនតា ប្រើសាប៊ូ ឬទឹកលាងចានដែលមិនសមស្រប ដាក់វ៉ែនតានៅកន្លែងក្តៅខ្លាំង និងដាក់កញ្ចក់បែរចុះក្រោមលើផ្ទៃរឹង។

វិធីសម្អាតវ៉ែនតាឱ្យបានត្រឹមត្រូវ

ជំហានដំបូង គួរលាងកញ្ចក់ដោយទឹកស្អាតសីតុណ្ហភាពធម្មតា ដើម្បីយកធូលី និងកំទេចតូចៗចេញសិន។ បន្ទាប់មកអាចប្រើទឹកសម្អាតដែលផលិតសម្រាប់វ៉ែនតា ហើយជូតថ្នមៗដោយក្រណាត់សម្រាប់ជូតវ៉ែនតាដែលស្អាត។

ប្រសិនបើនៅក្រៅផ្ទះ ហើយមិនមានក្រណាត់ជូតវ៉ែនតា អាចលាងធូលីចេញដោយទឹកជាមុន រួចប្រើក្រដាសស្អាតសង្កត់ស្រូបទឹកថ្នមៗ ប៉ុន្តែមិនគួរយកក្រដាសទៅត្រដុសលើកញ្ចក់ឡើយ។

ការសម្អាតដោយវិធីត្រឹមត្រូវមិនត្រឹមជួយរក្សាកញ្ចក់ឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពន្យារអាយុកាលវ៉ែនតា និងសន្សំការចំណាយលើការប្តូរកញ្ចក់ថ្មីផងដែរ៕