ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ចាប់​បាន​បេក្ខជន​០៣​រូប ពាក់​នាឡិកា​វៃឆ្លាត ចូល​បន្ទប់​ប្រឡង នៅមណ្ឌល​ប្រឡង​ហ៊ុន​សែន​ចេក

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦​នេះ នៅ​វេលា​ម៉ោង​ទី​២ នៃ​ដំណើរការ​សំ​ណេ​រ ពេល​រសៀល នៅ​មណ្ឌល​ប្រឡង​ហ៊ុន​សែន​ចេក ខេត្តស្វាយរៀង មាន​ករណី​ចាប់​បាន​បេក្ខជន​ចំនួន​០៣​រូប នាំ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រឡង​នូវ​នាឡិកា​វៃឆ្លាត ។

បេក្ខជន​ត្រូវ​បាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ពិសេស ហើយ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក (​នាឡិកា​វៃឆ្លាត​) ដែល​បេក្ខជន​ទាំង​០៣​រូប​បាន​នាំ​ចូល​ក្នុង​បន្ទប់​ប្រឡង ត្រូវ​បាន​រឹបអូស​ទុក​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាត់វិធានការ​ណ៍​ចំពោះ​ករណី​នេះ​តាម​គោលការណ៍​ជា​ធរមាន ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​រំលឹក​ដល់​បេក្ខជន​ប្រឡង​គ្រប់​រូប ក្នុង​ការ​គោរព​តាម​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង ឱ្យ​បាន​ខ្ជាប់ខ្ជួន ៕