ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​កម្ពុជា ​ស្ទុះ​ឡើង​ជិត ២១ពាន់​លាន​ដុល្លារ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ការ​នាំ​ចេញ​របស់​កម្ពុជា​ បាន​ស្ទុះ​ឡើង​ដល់ ២០,៨១ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​ នៃ​ឆ្នាំ ២០២៦ ពោល​គឺ​កើនឡើង ២១,៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) នៅ​ថ្ងៃ​ទី១០ ខែសីហា​ ។

សហរដ្ឋអាមេរិក ​នៅ​តែ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា ​ដោយ​ក្នុងអំឡុងពេល​ពី​ខែមករា​ ដល់​ខែមិថុនា ដោយ​ការ​នាំ​ចេញ​របស់​កម្ពុជា​ មាន​តម្លៃ ៩,០៤ពាន់​លាន​ដុល្លារ កើនឡើង​៣០,៦​ភាគរយ ។

វៀតណាម ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​គោលដៅ​នាំ​ចេញ​ធំ​ទី​ពីរ​ ដោយ​មាន​តម្លៃ ២,៧៣ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១២,៤​ភាគរយ បន្ទាប់​មក​គឺ​ប្រទេស​ចិន ​ក្នុង​តម្លៃ ១,១ពាន់​លាន​ដុល្លារ កើនឡើង​២៤,២​ភាគរយ ។

ប្រទេស​ជប៉ុន ក៏​ជាទី​ផ្សារ​សំខាន់​ៗ​ផង​ដែរ ដោយ​ទទួល​បានការ​នាំ​ចេញ​មាន​តម្លៃ ១,០៨ពាន់​លាន​ដុល្លារ កើនឡើង​ជិត​២៣​ភាគរយ ។

ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា​ រួម​មាន ៖ សម្លៀក​បំពាក់ គ្រឿង​អេ​ឡិច​ត្រូ​និក ឧបករណ៍​អគ្គិសនី ស្បែកជើង ទំនិញ​ស្បែក គ្រាប់​ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែ​ឈើ បន្លែ គុ​ជ​ខ្យង ប្រដាប់​ក្មេង​លេង និង​វាយ​ន​ភណ្ឌ​ ៕