ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​នៅ​តែ​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បេក្ខជន​ណាទទួល​បាន​និទ្ទេស​ A ​ក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០២៦​នេះ មាន​បេក្ខជន​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ៥,២៤០ នាក់​ស្រី ២,៩៦៦ នាក់​ស្មើនឹង​២១១ បន្ទប់​។

រីឯ​មណ្ឌល​ប្រឡង​មាន​ចំនួន​៨ មណ្ឌល ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​បេក្ខជន​ប្រឡង ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​តែ​១​មណ្ឌល ស្មើនឹង ៣៩​បន្ទប់​គឺ​មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ស្វាយ​ជ្រំ ចំនួន ៣៩​បន្ទប់ បេក្ខជន ៩៦៤ នាក់​ស្រី​៦២២​នាក់​។

រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧​មណ្ឌល ស្មើនឹង ១៧២​បន្ទប់ បេក្ខជន​សរុប ៤,២៧៦ នាក់​ស្រី ២,៣៤៤​នាក់ ។

ហើយ​នៅ​ថ្ង​ច​ន្ទ័​ទី​១០ ​សីហា​ ឆ្នាំ​២០២៦ ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង និង​តំណាង​ក្រសួង​អប់ យុវជន និង​កីឡា​បាន​អ​ញ្ជើ​​ញ​ជា​អធិបតី​ក្នុង​ពិធី​បេ​ី​ក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ​ទី​១០-១១ ខែសីហា ឆ្នាំ​២០២៦​នេះ នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងត្បូង ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ឯកឧត្តម បួ​យ ប៊ុ​ន​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំណែក​មណ្ឌល​សាលា​បឋម​សិក្សា​ព្រះ​សីហ​នុ ក្រុង​ស្វាយ​រៀង ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុ​ន សាវ៉ា​ន់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

ពិធី​នេះ​ក៏​មានការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ស្វាយ​រៀង គណៈមេប្រយោគ អប្បមាទ ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាម​អាគារ ប្រធាន អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​សង្កេតការណ៍ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​ឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសា​ដែល​បាន​ដាក់​ក្នុង​ការ​ប្រឡង គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជាផ្ទៃក្នុង​នៃ​ការ​ប្រឡង ដោយ​មិន​ត្រូវ​លួច​ចម្លង​គ្នា មើល​គ្នា ពិភាក្សា​គ្នា មិន​ត្រូវ​គូសសញ្ញា​សម្គាល់​លើ​ក្រដាស វិញ្ញាសារ និង​លួចលាក់​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នោះ​ឡើយ ហើយ​ឯកឧត្ដម​ក៏​បាន​ជូនពរ​ឱ្យ​បេក្ខជន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង ក្នុង​នោះ​រដ្ឋបាល​ខេត្ត​នឹង​នៅ​តែ​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្មួយ​ៗ​ណា​ដែល​បាន​ជាប់​និទ្ទេស​ល្អ​(A)​។

សូម​បញ្ជាក់​ថា ខេត្តស្វាយរៀង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​ទី​១០ សីហា ២០២៦​នេះ មាន​បេក្ខជន​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ៥,២៤០ នាក់​ស្រី ២,៩៦៦ នាក់​ស្មើនឹង​២១១ បន្ទប់​។

រីឯ​មណ្ឌល​ប្រឡង​មាន​ចំនួន​៨ មណ្ឌល ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។
ថ្នាក់​វិទ្យាសាស្ត្រ​មាន ចំនួន​១​មណ្ឌល ស្មើនឹង ៣៩​បន្ទប់​គឺ​មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ស្វាយ​ជ្រំ ចំនួន ៣៩​បន្ទប់ បេក្ខជន ៩៦៤ នាក់​ស្រី​៦២២​នាក់​។

ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧​មណ្ឌល ស្មើនឹង ១៧២​បន្ទប់ បេក្ខជន​សរុប ៤,២៧៦ នាក់​ស្រី ២,៣៤៤​នាក់ ។
១-​មណ្ឌល​សាលា​បឋម​សិក្សា ព្រះ​សី​ហនុមាន​ចំនួន ៣០​បន្ទប់ បេក្ខជន ៧៥០ នាក់
២-​មណ្ឌល វិទ្យាល័យ ស្វាយ​រៀង (​ត្បូង​)​មាន​ចំនួន ២៦​បន្ទប់ បេក្ខជន ៦៥០ នាក់
៣-​មណ្ឌល​៖ វិទ្យាល័យ ស្វាយ​រៀង (​ជើង​) ចំនួន ៣០​បន្ទប់ បេក្ខជន ៧៥០ នាក់

៤.​មណ្ឌល សាលា​គរុកោសល្យ​ខេត្ត​ចំនួន ២១​បន្ទប់ បេក្ខជន ៥២៥ នាក់
៥-មណ្ឌល​៖ វិទ្យាល័យ ហ៊ុន​សែន ចេក ចំនួន ៣០​បន្ទប់ បេក្ខជន ៧៥០ នាក់
៦-​មណ្ឌល​៖ សាលា​បឋម​សិក្សា កន្ទុយ​វៃ ចំនួន ២១​បន្ទប់ បេក្ខជន ៥២៥ នាក់
៧-​មណ្ឌល សាលា​បឋម​សិក្សា ២​ធ្នូ ចំនួន ១៤​បន្ទប់ បេក្ខជន ៣២៦ នាក់

ចំពោះ​ការ​រៀបចំ​នូវ​អគារ បន្ទប់ តុ កៅអី ក្តារខៀន ទ្វារ បង្អួច ដំបូល អំ​ពូ​ល​ភ្លើង ឧបករណ៍​បំពង​សម្លេង បន្ទប់ទឹក ទ្វាររបង ក្លោ​ង​ទ្វារ និង​បរិស្ថាន​ក្នុង និង​ក្រៅ​មណ្ឌល ប្រឡង​បាន​ល្អ ដើម្បី​ឱ្យ​ដំណើរការ​ប្រឡង​ប្រកបដោយ​រលូន​ភាព​រលូន​ផង​ដែរ​៕