ខឹងបងស្រីស្រលាញ់ភេ.ទដូ.ចគ្នា ប្អូនប្រុសកាន់កាំបិ.តគំរា.មកា.ប់សង្សារបងស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងប្រុសជំទង់ម្នាក់ ក្រោយពីបានឃើញតាមរយៈផេកបណ្ដាញសង្គម TikTokមួយឈ្មោះថា «PHANE.FBR.TV.News »។ ដែលបានបង្ហោះពីសកម្មភាពក្មេងប្រុសជំទង់ម្នាក់នោះកាន់កាំបិតប៉័ងតោគំរាមកាប់ទៅលើស្ត្រីម្នាក់ ដែលត្រូវជាសង្សាររបស់បងស្រីបង្កើតរបស់ខ្លួន និងបណ្ដេញនាងចេញពីបន្ទប់ជួល ព្រោះតែស្អប់ខឹងបងស្រីរូបនេះ និងស្ត្រីខាងលើយកគ្នាធ្វើជាសង្សារ(ស្រលាញ់ភេទដូចគ្នា ) ។
ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ 52F ជាន់ផ្ទាល់ដី ស្ថិតនៅតាមផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្មេងប្រុសខាងលើឈ្មោះ ហ៊ុយ ស៊ាងហួរ អាយុ១៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ (គ្មានសារធាតុញៀន) ។
យោងតាមរូបភាពវីដេរអូដែលបង្ហោះនៅក្នុង TikTok នោះដំបូងបានគេឃើញក្មងប្រុសខាងលើស្លៀកខោខូវប៊យសំយ៉េះគូទ សក់ក្បាលវែងកន្ទ្រើង ត្រចៀកពាក់ក្រវិល អង្គុយជក់បារីនៅលើម៉ូតូ បន្ទាប់មកបានលោតចុះពីលើម៉ូតូ រួចហុចបារីទៅឲ្យមិត្តភក្ដិម្នាក់ដែលអង្គុយលើម៉ូតូគ្នានោះជួយកាន់ ហើយដើរសម្ដៅទៅផ្ទះបាយ រួចទាញកាំបិតប៉័ងតោ១កាន់ក្នុងដៃ ។ បន្ទាប់មកបានចង្អុលមុខស្ត្រីជាសង្សារបងស្រីរបស់ខ្លួន និងបណ្ដេញនាងឲ្យចេញដោយនិយាយថា «ម៉េចចង់ម៉េច? រើអីវាន់ចេញឲ្យបាត់ៗទៅ ចំណែកស្ត្រីម្នាក់នោះបានឆ្លើយវិញថា អ្ហែងម្ដងអ្ហែងក្រឡិចក្រឡុចដាក់អញអញ្ចឹង អញធ្វើអីអ្ហែង ? ។ក្មេងប្រុសនោះក៏ឆ្លើយវិញថា ខ្ញុំមិនចូលចិត្តស្រីដេកជាមួយទ ស្ត្រីនោះក៏សួរបន្តថា មិនចូលចិត្តស្រីដេកជាមួយ ចុះម្សិលមិញអ្ហែងនិយាយស្អីខ្លះ? ក្មេងប្រុសនោះក៏បានដេញនាងឲ្យចេញឲ្យឆ្ងាយ ។ ពេលនោះក៏យកកាំបិតទុកវិញបណ្ដើរនិងនិយាយបណ្ដើរទៀតថា ខ្លួនកំពុងមានអារម្មណ៍អត់ល្អផង រីឯស្ត្រីនោះក៏បាននិយាយតបតវិញទៀតថា អញមករើអីវាន់ទេ ស្មានថាអញចង់ជួបមុខអ្ហែងណាស់មែន ! » ។
នគរបាលបានប្រាប់ថា ដើមចមនៃរឿងរ៉ាវទំនាស់ខាងលើនោះផ្ដើមចេញពីក្មេងប្រុសរូបនោះមានការខឹងសម្បារបងស្រីរបស់ខ្លួន ដែលបានស្រលាញ់គ្នាជាមួយនារីម្នាក់នោះ និងបានយកធ្វើជាសង្សារ (ស្រលាញ់ភេទដូចគ្នា) ប៉ុន្តែពុំទាន់កើតមានអំពើហិង្សា បណ្ដាលឲ្យមានអ្នករបួសនោះទេ ។ ភាគីទាំង២គ្រាន់តែទាស់ពាក្យសម្ដីគ្នាតឹងសសៃ ក តែប៉ុណ្ណោះ ហើយកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ មានផេកបណ្ដាញសង្គម TikTokមួយឈ្មោះថា«PHANE.FBR.TV.News » បានបង្ហោះនូវសកម្មភាពខាងលើ ។
នគរបាលបានប្រាប់ថា ក្រោយពីបានឃើញការបង្ហោះនោះ១ថ្ងៃ គឺនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក និងនគរបាលខណ្ឌកំបូល បើកការស្រាវជ្រាវ ។ ក្រោយមកបានកំណត់បានទីតាំងកើតហេតុនៅចំណុចបន្ទប់ជួលលេខ 52F ជាន់ផ្ទាល់ដី ស្ថិតនៅតាមតាមផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក៏ធ្វើការឃាត់ខ្លួនក្មេងប្រុរូបនោះតែម្ដង ។
បន្ទាប់មកបាននាំយកទៅសាកសួរនៅប៉ុស្តិ៍ ហើយក្មេងប្រុសរូបនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះមែន ព្រោះខឹងបងស្រីខ្លួនយកនារីម្នាក់នោះធ្វើជាសង្សារ(ស្រលាញ់ភេទដូចគ្នា) បន្ទាប់មកនគរបាលបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាព្រមានមិនឱ្យមានសកម្មភាពបែបនេះកើតឡើងបន្តទៀតឡើយ ៕





ចែករំលែកព័តមាននេះ