រឿងចាប់ក្រណាត់ ២ឡាន ទារប្រាក់បាន ៩ពាន់ដុល្លារ ស្ងាត់ដូចចោរគាស់ក្រោលទាំងថ្ងៃ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ទីបំផុត ជនរងគ្រោះឈ្មោះ សុខរ៉ា ភេទស្រី បានសម្រេចប្ដឹងលោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេ ត្តស្វាយរៀងរួមទាំងបក្សពួក ពីបទ «កំហែងយក» ទៅអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង ។ ស្ត្រីរងគ្រោះឈ្មោះ សុខ រ៉ា អាយុ៥៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ដោយមានអត្ថន័យថា សូមគោរពចូលមកឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សុំប្តឹងឈ្មោះ ឈុន ឆាង ភេទប្រុសមុខរបរនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃការដ្ឋាននគរបាលខេត្តស្វាយរៀង (រួមទាំងបក្សពួក) ប្តឹងពីបទ កំហែងយក តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
សូមរំលឹកថា លោកវរសេនីយ៍ទា ឈុន ឆាង ទទួលរងការចោទប្រកាន់ពីអាជីវករថា ជម្រឹតទាប្រាក់ ៩ពាន់ដុល្លារនៅខេត្តស្វាយរៀងបែកធ្លាយរឿងលោកវរសេនីយ៍ទោ ឈុន ឆាង នាយការិល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងរងការចោទប្រកាន់ ពីបទជម្រឹតទារប្រាក់ពីម្ចាស់រថយន្តដឹកក្រណាត់ ០២គ្រឿងចំនួន ៩,០០០ដុល្លារ ជាថ្នូដោះលែងរថយន្តដឹកក្រណាត់ ០២គ្រឿងដែលសង្ស័យថា ជាទំនិញគេចពន្ធបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកក្រណាត់នៅខេត្តស្វាយរៀង បានបង្ហើបអោយដឹងថា កាលពីថ្ងៃទី ០២ សីហា២០២៦ និង ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច ដឹកនាំដោយលោក វរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគបាលខេត្តស្វាយរៀងបានឃាត់រថយន្តដឹកក្រណាត់ចំនួន ០២គ្រឿង នៅចំណុចភូមិពោធិតាហោសង្កាត់ពោធិតាក្រុងស្វាយរៀង ហើយបានតម្រូវឲ្យម្ចាស់រថយន្តបង់លុយ ចំនួន ៩.០០០ដុល្លារ (ប្រាំបួនពាន់ដុល្លារ) ទើបដោះលែងរថយន្តដឹកក្រណាត់ ០២គ្រឿងនេះ ។
ប្រភពបន្តថា ដោយម្នាស់រថយន្តដឹកទំនិញគ្រាន់តែជាអ្នកដឹកស៊ីឈ្នួលគេគ្មានប្រាក់បង់តាមការទាមទារបស់សមត្ថកិច្ចក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តទុកអស់រយៈពេល ២ថ្ងៃ បន្ទាប់មកម្ចាស់រថយន្តក៏បានរកប្រាក់មកបង់គ្រប់ចំនួន ៩,០០០ដុល្លារតាមការ ទាមទារ រួចហើយនៅថ្ងៃ ទី ០៥ ខែសីហា ឆ្នាំ ២០២៦ ទើប លោកវរៈសេនីយ៍ទោ ឃុន ឆាង ដោះលែងរថយន្តដឹកក្រណាត់ទាំងពីរគ្រឿងនេះទៅវិញ ។
មហាជនលើកឡើងថា បើរថយន្ត ០២គ្រឿងនេះដឹកទំនិញគេចពន្ធខុសច្បាប់ ហើយត្រូវចាប់ឃាត់បង់ពន្ធ ឬសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មានសមត្ថកិច្ចចាប់ផាកពិន័យ ហេតុអ្វីមិនធ្វើកំណត់ហេតុឃាត់រថយន្ត និងចេញលិខិតផាកពិន័យ ជាលាយលាក់អក្សរ តើការបង់ប្រាក់ ៩,០០០ដុល្លារនេះ បង់ថ្លៃអីហើយយកប្រាក់នេះដាក់ចូលចំណូលថវិការដ្ឋ ឬបង់ចូលក្នុងហោប៉ៅខ្លួនឯង ហើយប្រើពាក្យថាយកឲ្យមេ ។
ប្រភពបានអោយដឹងទៀតថា ការឃាត់រថយន្តទាំងពីរគ្រឿងនេះមិនមានធ្វើកំណត់ហេតុល្មើសច្បាប់ទេ ហើយក៏មិនបញ្ជូនក្រណាត់ទៅអោយស្ថាបន័គយ និងរដ្ឋាករខេត្តបង់ពន្ធដែរ ។ ទាក់ទិនករណីនេះដែរអ្នកសារព័ត៌មានយើងបានទាក់ទងសុំការបំភ្លឺពីលោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ទី ០៧ ខែសីហា ឆ្នាំ ២០២៦ នេះតែគ្មានការឆ្លើយតបទេ ។ យើងសង្ឃឹមថា លោកវរសេនីយ៍ទោ ឈុន ឆាង នឹងធ្វើការបំភ្លឺការចោទប្រកាន់ពីម្ចាស់ទំនិញខាងលើដើម្បីមហាជនជ្រាបការពិត ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ