ប្រទេសស៊ីរី ៖ ស៊ីរីប្រកាស នាថ្ងៃទី៩ សីហា ពីកិច្ចព្រមព្រៀងស្ដីពីអនាគតមូលដ្ឋានយោធារុស្ស៊ី២កន្លែងក្នុងដែនដីខ្លួន ដែលរុស្ស៊ីប្រើប្រាស់សម្រាប់ជួយទ្រទ្រង់ប្រធានាធិបតីបាចាអាល់អាសាដ រហូតដល់ត្រូវផ្ដួលរំលំនាដំណាច់ឆ្នាំ២០២៤ ។

ក្រសួងការបរទេសស៊ីរីថ្លែងថា បណ្ដាទីតាំងយោធានៅកំពង់ផែ TARTOUS និងនៅព្រលានយន្តហោះ HMEIMIM ជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ នឹងត្រូវប្រែក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរួម ក្នុងក្របខណ្ឌនៃបែបបទថ្មីៗដែលថែរក្សាផលប្រយោជន៍គ្នាទៅវិញទៅមក។
កិច្ចព្រមព្រៀងនោះ ដែលជាផ្លែផ្កានៃការចរចាគ្នាអស់ពេល១ឆ្នាំកន្លះ បានកំណត់ពេលមិនឲ្យលើស៣ខែសម្រាប់បង្ហាញដំណើរការ។ ទន្ទឹមនឹងនេះដែរបណ្ដាទីតាំងស៊ីវិល ក្នុងមូលដ្ឋានទាំង២នោះ នឹងប្រគល់ដល់អាជ្ញាធរក្រុងដាម៉ាស់។
រុស្ស៊ីក្នុងពេលភ្លាមៗ នៅមិនទាន់បញ្ចេញប្រតិកម្មនៅឡើយ។ TARTOUS និងHMEIMIM ជាទីតាំងយោធាផ្លូវការរបស់រុស្ស៊ី នៅក្រៅអតីតសហភាពសូវៀតហើយនៅមានប្រតិបត្តិការរហូតដល់ក្នុងពេលចរចា ៕

ចែករំលែកព័តមាននេះ