ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មារតីតស៊ូគ្មានដែនកំណត់ ! បេក្ខជនប្រឡងមួយចំនួនទោះមិនស្រួលខ្លួនក៏ប្រឹងជម្នះចិត្តត្រឡប់ទៅធ្វើវិញ្ញាសាវិញ ក្រោយអាការៈធូរស្រាល

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ៖ រសៀល​ថ្ងៃ​ទី​១ នេះ មាន​បេក្ខជន​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន ដែល​មាន​បញ្ហា​សុខភាព នៅ​ក្នុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ១០ សីហា ២០២៦ ។ ក្នុង​នោះ​បេក្ខជន​មួយ​ចំនួន បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង ៕