ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើដំណើរតាមផ្លូវទឹក ប្រយ័ត្នប្រយែងផង ខណៈផ្ទៃមេឃកំពុងអ័ព្ទអួ

2 ថ្ងៃ មុន

អ្នក​ដែល​មាន​ភារកិច្ច និង​មុខរបរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ ស្ទឹង បឹងបួរ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ផង ខណៈ​ផ្ទៃមេឃ​បន្ត​អ័ព្ទ​អួ​ ហើយ​កម្រិត​កម្ពស់​ទឹក​នានា​បន្ត​កើនឡើង ។

រូបតំណាង

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ បាន​ជូនដំណឹង​ថា កម្រិត​កម្ពស់​ទឹក​នៅ​តាម​ប្រភព​ទឹក​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កម្ពស់​ទាប​បំផុត គឺ ២,៧៥ ម៉ែត្រ ហើយ​ជ្រៅ​បំផុត គឺ​ដល់​ទៅ​១៨,៤៥ ម៉ែត្រ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ នៅ​តំបន់​ខ្ពង់រាប​ទឹកភ្លៀង ខ្យល់​កន្ត្រាក់ និង ផ្គរ​រន្ទះ អាច​កើត​មាន​៧០​ភាគរយ នៅ​តំបន់​មាត់សមុទ្រ ៦០​ភាគរយ នៅ​តំបន់​ខ្ពង់រាប និង​៤០​ភាគរយ​នៅ​តំបន់​វាលទំនាប ។
នៅ​ក្នុង​ស្ថានភាព​បែប​នេះ កម្រិត​កម្ពស់​ទឹក​នៅ​តាម​ប្រភព​ទឹក​សំខាន់​ៗ​នឹង​បន្ត​កើនឡើង​ថែម​ទៀត​នៅ​ថ្ងៃស្អែក ៕