ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ប.ព.ធ្វើកំណត់ហេតុលើអនុគណៈកម្មការប្រឡង ៣រូបនៅខេត្តសៀមរាប ដោយសារពាក់ Smart Watch

2 ថ្ងៃ មុន

ខេត្តសៀមរាប ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ​ថា ៖ ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ប្រឡង​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​តឹងរ៉ឹង ។ អ​.​ប​.​ព​. ធ្វើ​កំណត់ហេតុ​លើ​អនុ​គណៈកម្មការ​ប្រឡង ៣​រូប នៅ​ខេត្តសៀមរាប ដោយសារ​ពាក់ Smart Watch ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បន្ត​ថា ដំណើរការ​ប្រឡង​មួយ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ នេះ គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​ប្រចាំ​ខេត្តសៀមរាប និង​ក្រុមការងារ​សង្កេតការណ៍ អ​.​ប​.​ព​. បាន​សម្រេច​ធ្វើ​កំណត់ហេតុ​ពិសេស ករណី​គណៈកម្មការ​ប្រឡង​ចំនួន​០៣​រូប ពាក់​នាឡិកា​ឆ្លាត​វៃ (Smart Watch) ក្នុង​ពេល​កំពុង​ដំណើរការ​ប្រឡង ក្នុង​នោះ​សមាជិក​គណៈកម្មការ​កណ្ដាល​២​រូប នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន សៀមរាប និង​សមាជិក​គណៈកម្មការ​ត្រួតពិនិត្យ​អគារ​១​រូប នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន វត្ត​ស្វាយ​ត្បូង ។

ការ​ចាត់វិធានការ​ភ្លាម​ៗ និង​ទាន់​ពេលវេលា​នេះ បាន​ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​នៃ​ការ​ប្រឡង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ទោះបីជា​បេក្ខជន​ប្រឡង ឬ​ជា​សមាជិក​គណៈកម្មការ​ប្រឡង​ក៏​ដោយ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ស្អាតស្អំ និង​ទំនុកចិត្ត​ខ្ពស់​ក្នុង​ដំណើរការ​ប្រឡង​ទាំងមូល ៕